ជាតិ
សាកលវិទ្យាល័យ Tsinghua ប្រទេសចិន ផ្តល់អាហារូបករណ៍ ២០០កន្លែង
07, May 2023 , 9:20 am        
រូបភាព
ដោយ៖ ទូច សូរិយា
 
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងអំពីការផ្តល់អាហារូបករណ៍ ចំនួន ២០០ កន្លែងទៅសិក្សានៅសាកលវិទ្យាល័យ Tsinghua នៃប្រទេសចិន។​ ការផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៣។



សាកលវិទ្យាល័យ Tsinghua ជាសាកលវិទ្យាល័យជាតិមួយ នៅទីក្រុងប៉េកាំង នៃប្រទេសចិន។ សាកលវិទ្យាល័យនេះ ជាប់ចំណាត់ថ្នាក់ទី២នៅចិន និងចំណាត់ថ្នាក់ទី១៤ នៅលើពិភពលោក។ 
 
ជាមួយគ្នានេះ មានការផ្តល់ជូនថ្លៃសិក្សា១០០ភាគរយ អាហារ កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព ដំណើរទស្សនកិច្ចសិក្សា ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយផ្ទាល់ខ្លួន និងថ្លៃធ្វើដំណើរ។
  
ចំពោះ អាហារូបករណ៍អនុបណ្ឌិត ផ្តល់អាហារូបករណ៍ពេញរយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ មុខវិជ្ជាសិក្សា មានដូចជា គោលនយោបាយសាធារណៈ (Public Policy), សេដ្ឋកិច្ច និងធុរកិច្ច (Economic and Business) និងការសិក្សាអន្តរជាតិ(International Studies)៕ 
 
 
 

Tag:
 អាហាររូបករណ៍
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com