កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អុកចត្រង្គ៣ទល់៣៖ កម្ពុជា ទទួលបានមេដាយប្រាក់ ក្រោយចាញ់ថៃ
06, May 2023 , 5:33 pm        
រូបភាព
កីឡាករអុកចត្រង្គកម្ពុជា បានមេដាយប្រាក់ ក្រោយចាញ់ថៃ លើនៅវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសា៣ទល់៣ ដោយប្រកួត៦០នាទី នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី៦ ឧសភា។ កីឡាករទាំង៣រូប មាន ឈាវ បូរ៉ា , សុខ លឹមហេង និង ជា ស៊ីដេត។



 ចំពោះការប្រកួតក្ដារទី១ ឈាវ បូរ៉ា និង ជា ស៊ីដេត លេងបានស្មើជាមួយថៃ ខណៈ សុខ លឹមហេង ចាញ់ថៃ។ ចូលដល់ក្ដារទី២ កីឡាករទាំង៣ប្រកួតបានត្រឹមស្មើថៃ ទាំងអស់ ប៉ុន្តែដោយសារតែ សុខ លឹមហេង ចាញ់ថៃ នៅក្ដារទី១នោះ ទើបអាជ្ញាកណ្ដាលសម្រេចឱ្យថៃ ជាអ្នកឈ្នះទៅតាមលក្ខខណ្ឌកំណត់។ ថៃ បានមេដាយមាស។

Tag:
 (អុកចត្រង្គ
  ស៊ីហ្គេម)
© រក្សាសិទ្ធិដោយ thmeythmey.com