កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រវត្តិសាស្ត្រ! បាល់ទាត់នារីកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមលើកដំបូងបំផុត
06, May 2023 , 9:53 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡាបាល់ទាត់នារីកម្ពុជា បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីពួកគេបានយកឈ្នះសិង្ហបុរី ១-០ ក្នុងជំនួបពូល B នៅកីឡដ្ឋានស្មាត RSN នារាត្រីថ្ងៃទី៦ ខែឧសភា នេះ។ កីឡាការិនី ពឿន គន្ធា ជាអ្នកស៊ុតប៉េណាល់ទីបានសម្រេច នៅនាទី៧៦ ក្រោយពេលដែលខ្សែការពារសិង្ហបុរី យកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់។
 
នេះជាជ័យជម្នះពីរលើកជាប់គ្នាលើកដំបូងរបស់ក្រុមកីឡាការិនីកម្ពុជា បន្ទាប់ពីពួកគេយកឈ្នះឡាវ ២-០ នាជំនួបបើកឆាក។ ក្រុមនារីកម្ពុជា មាន៦ពិន្ទុស្មើក្រុមកំពូលតារាងថៃ ប៉ុន្តែខុសត្រូវត្រង់ចំនួនគ្រាប់បាល់បញ្ចូលទី។
 
កម្ពុជា និងថៃ ត្រូវដណ្តើមគ្នាយកលេខ១ក្នុងពូល ខណៈ ឡាវ និងសិង្ហបុរី ដែលចាញ់ពីរប្រកួតដំបូងដូចគ្នា ត្រូវប្រកួតបង្គ្រប់កិច្ចនាជំនួបចុងក្រោយចុងពូល៕

 

© រក្សាសិទ្ធិដោយ thmeythmey.com