កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទាំងព្រលឹម! កីឡាករ សុខា ម៉ៃគែល ចូមុន ឈ្នះមេដាយប្រាក់ពីវិញ្ញាសាឌូអាត្លុងនៅខេត្តកែប
07, May 2023 , 7:39 am        
រូបភាព
កែប៖ កីឡាករ សុខា ម៉ៃគែល ចូមុន បានឈ្នះមេដាយប្រាក់លើវិញ្ញាសាឌូអាត្លុងនៃប្រភេទកីឡាទ្រីយ៉ាត្លុងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំនៅខេត្តកែប នាព្រឹកថ្ងៃទី៧ ខែឧសភា នេះ។ 
 
សុខា ម៉ៃគែល ចូមុន (Sokha Michael Chaumond) ដើមកំណើតបារាំង បានទៅដល់ទីបន្ទាប់ពីគូប្រជែងវៀតណាម Tien San Pham ខណៈកីឡាករពីឥណ្ឌូណេស៊ី Sedilta Pilon Nubatonis បានមេដាយសំរឹទ្ធ។ វិញ្ញាសាឌូអាត្លុង មាន​ការ​រត់លើកទី១ (៥គីឡូម៉ែត្រ) ជិះកង់២០គីឡូម៉ែត្រ និងរត់លើកទី២ (២,៥គីឡូម៉ែត្រ)៕
 
រាយការណ៍ដោយ ជា យូគៀង

 

© រក្សាសិទ្ធិដោយ thmeythmey.com