កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុមបាល់បោះបុរស៣ទល់៣កម្ពុជាត្រៀមដណ្តើមមេដាយមាសជាមួយហ្វីលីពីន
07, May 2023 , 11:06 am        
រូបភាព
ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជា វិញ្ញាសា៣ទល់៣ ត្រៀមប្រជែងយកមេដាយមាសជាមួយហ្វីលីពីន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
 
នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជា បានយកឈ្នះក្រុមវៀតណាម ២១-១៩ រីឯហ្វីលីពីន ឈ្នះថៃ ២១-១៩ ដូចគ្នា។
 
ជាមួយគ្នានេះដែរ ក្រុមកីឡាការិនី៣ទល់៣កម្ពុជា ដែលខកចិត្តចាញ់ក្រុមហ្វីលីពីន ២១-២០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយក្រុមឥណ្ឌូណេស៊ី។
 
ការប្រកួតប្រព្រឹត្តទៅជាបន្តបន្ទាប់នៅវេលានេះតែម្តង៕

 

© រក្សាសិទ្ធិដោយ thmeythmey.com