កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រវត្តិសាស្ត្រ! ក្រុម​បាល់បោះ៣ទល់៣កម្ពុជាបាន​មេដាយមាស ក្រោយឈ្នះ​ហ្វីលីពីន
07, May 2023 , 12:51 pm        
រូបភាព
 ក្រុម​កីឡាករ​បាល់បោះ៣ទល់៣កម្ពុជា បាន​ក្លាយជាម្ចាស់​មេដាយមាស​ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២ ក្រោយយកឈ្នះហ្វីលីពីន ២០-១៥ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាកំណត់ត្រាលើកដំបូង​បំផុត​ដែល​កម្ពុជាឈ្នះ​មេដាយមាស​លើ​កីឡាបាល់បោះក្នុងព្រឹត្តិការណ៍កីឡាដ៏ធំ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍។


នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមកម្ពុជា បានយកឈ្នះក្រុមវៀតណាម ២១-១៩ រីឯហ្វីលីពីន ឈ្នះថៃ ២១-១៩ ដូចគ្នា។

កីឡាករកម្ពុជារួមមាន Dorsey Darrinray, Peterson Brandon Jerome, Pridgett Sayeedalkabir និង Tep Chhorath៕



© រក្សាសិទ្ធិដោយ thmeythmey.com