ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប ទទួលយកពាក្យសុំចូលប្រកួតរបស់បក្សភ្លើងទៀន
07, May 2023 , 7:00 pm        
រូបភាព
សកម្មភាពនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្ស ភ្លើងទៀន។ រូបភាព៖ គ.ជ.ប
សកម្មភាពនៃការទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្ស ភ្លើងទៀន។ រូបភាព៖ គ.ជ.ប
ដោយ:
គណបក្សភ្លើងទៀន ទៅចុះឈ្មោះ និងដាក់បញ្ជីបេក្ខជនតំណាងរាស្រ្ត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិ។ គ.ជ.ប បានទទួលយកការសុំចុះឈ្មោះរបស់គណបក្សជំទាស់លេចធ្លោមួយនេះ។  
 
សេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានគណបក្សចំនួន១៤ហើយ ដែលដាក់ពាក្យសុំចុះបញ្ជីបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដោយក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សធម្មាធិបតេយ្យ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរតែមួយ និងគណបក្សខ្មែរអភិរក្ស ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ។
 
ដោយឡែក គណបក្សគណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សបំណងពលរដ្ឋ, គណបក្សស្ត្រីដើម្បីស្ត្រ និងគណបក្សខ្មែរឈប់ក្រ កំពុងស្ថិតក្រោមការត្រួតពិនិត្យឯកសាររបស់ គ.ជ.ប។ ដូចគ្នា គណបក្សភ្លើងទៀន ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យឯកសារ ពីគ.ជ.ប ដែរ។ 
 
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ 
 

Tag:
 (បក្សភ្លើងទៀន)
© រក្សាសិទ្ធិដោយ thmeythmey.com