កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ មេដាយមាសមួយទៀតហើយពីកីឡាអេឡិចត្រូនិក កម្ពុជាឈ្នះលើវិញ្ញាសា AK2-Team
07, May 2023 , 2:37 pm        
រូបភាព
កីឡាករតំណាងកម្ពុជាលើវិញ្ញាសា AK2-Team នៃកីឡាអេឡិចត្រូនិក (E-Sports) បានទទួលមេដាយមាស ក្រោយយកឈ្នះក្រុមតំណាងមកពីម៉ាឡេស៊ីក្នុងលទ្ធផល ៣-0។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសា AK2-Team ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅមជ្ឈមណ្ឌល Naga World ២ កាលពីថ្ងៃទី៧ ខែឧសភា។ 
 
នេះជាមេដាយមាសទីពីរដែលកម្ពុជាទទួលបានពីកីឡាអេឡិចត្រូនិក បន្ទាប់ពីកីឡាករ សៅ រិទ្ធចេស្តា បានឈ្នះលើវិញ្ញាសា Attack Online 2 ឯកត្តជន។
 
ក្រុម AK2-Team កម្ពុជា មានលោក ឈុន ហាំងជ័រ (Sento) ជាគ្រូបង្វឹក ហើយសមាជិកក្រុមតំណាងកម្ពុជាលើវិញ្ញាសា AK2-Team នៃកីឡាអេឡិចត្រូនិចមានដូចជា កីឡាករ សៅ រិទ្ធចេស្តា (AhMap)
កីឡាករ ស្រ៊ន ចាន់ធឿន (KBEM), កីឡាករ ជា សុខពេជ្យ (Spector), កីឡាករ អ៊ុក សុថា (DORB)
កីឡាករ បុល វិសាល (JALERM), កីឡាករ ទៀ សុបញ្ញា (NAGA), កីឡាករ ម៉ៅ ស្រ្តាបុត្រ (LEROYZ)៕
 
រាយការណ៍ដោយ ធៀន ភារិន្ទ និង សេង សុភារម្យ

 

© រក្សាសិទ្ធិដោយ thmeythmey.com