ជាតិ
បោះឆ្នោត
បក្សខ្មែរឈប់ក្រ បន្តចូលរួមបោះឆ្នោត
07, May 2023 , 8:59 pm        
រូបភាព
លោក ក្រវ៉ាន់ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ (រូបពីហ្វេសប៊ុករបស់លោក)
លោក ក្រវ៉ាន់ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ (រូបពីហ្វេសប៊ុករបស់លោក)
គណបក្សខ្មែរឈប់ក្រ ដែលមានលោក ក្រវ៉ាញ ដារ៉ន ជាប្រធាន សម្រេចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទៀតហើយ សម្រាប់នីតិកាលទី៧នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ តំណាងគណបក្សខ្មែរឈប់ក្រ បានទៅចុះឈ្មោះគណបក្ស និងដាក់បេក្ខជនតំណាងរាស្រ្ត នៅគ.ជ.ប ដើម្បីចូលរួមការបោះឆ្នោត។



គិតមកត្រឹមថ្ងៃទី៦ខែឧសភានេះ មានគណបក្សលើពី១០ហើយ ដែលបានទៅចុះឈ្មោះនៅ គ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច ស្ថិតក្នុងចំណោមគណបក្សជាង១០នោះដែរ។ 
  
ក្រុមការងារគណបក្សខ្មែរឈប់ក្រ ទៅចុះឈ្មោះគណបក្សនៅគ.ជ.ប ដើម្បីចូលរួមការបោះឆ្នោតនីតិកាលទី៧ (រូបពីគ.ជ.ប)

គណបក្សខ្មែរឈរក្រ ធ្លាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោត២លើករួចមកហើយ គឺនៅឆ្នាំ២០១៣ និងនៅឆ្នាំ២០១៨ តែគណបក្សនេះ ពុំដែលទទួលបានអាសនៈនោះទេ។ ជាការកត់សម្គាល់ គេ ពុំដែលឃើញគណបក្សខ្មែរឈរក្រ មានសកម្មភាពអ្វីឡើយ ដោយគេឃើញតែនៅពេលបោះឆ្នោតប៉ុណ្ណោះ។ 
 
គេ បានស្គាល់ និងនៅចាំឈ្មោះគណបក្សខ្មែរឈប់ក្រមកដល់បច្ចុប្បន្ន ដោយសារគោលនយោបាយដ៏ប្លែក១ គឺ ការផ្តល់សេវាវាយហ្វាយដោយឥតគិតថ្លៃ (Free Wifi) នៅទូទាំងប្រទេស បើខ្លួនបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល៕ 
 

Tag:
 បក្សខ្មែរឈប់ក្រ
© រក្សាសិទ្ធិដោយ thmeythmey.com