កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ទូច ចាន់វត្តី ស្ថិតនៅតំបន់មេដាយប្រាក់ ក្រោយឈ្នះហ្វ៊ីលីពីន
07, May 2023 , 5:44 pm        
រូបភាព
កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ពេលថ្លឹងទម្ងន់មុនពេលប្រកួត។ រូបពី ទូច ចាន់វត្តី
កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ពេលថ្លឹងទម្ងន់មុនពេលប្រកួត។ រូបពី ទូច ចាន់វត្តី
ដោយ:
កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ឈានដំណើរដល់តំបន់មេដាយប្រាក់ ក្រោយឈ្នះដោយពិន្ទុ លើកីឡាការិនីហ្វ៊ីលីពីន Jenelyn Oslim ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាសង្វៀនប្រដាល់គុនខ្មែរ ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។

 
ការប្រកួតរវាងបង្គោលក្រហម កីឡាការិនីកម្ពុជា ទូច ចាន់វត្តី និងបង្គោលខៀវកីឡាការិនីដែលមកពីប្រទេសហ្វ៊ីលីពីន  Jenelyn Oslim លើប្រភេទទម្ងន់ ៥៤គីឡូក្រាម គឺជាការប្រកួតដ៏តានតឹងរយៈពេញបីទឹក។ ការប្រកួតបន្ទាប់របស់កីឡាការិនីកម្ពុជា ទូច ចាន់វត្តី នឹងត្រូវជួបកីឡាការិនី Thi Chieu Nguyen នៅវគ្គផ្តាច់ព្រ័ត្រ។
 
សម្រាប់កីឡាការិនីវៀតណាម Thi Chieu Nguyen មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ គេបានយកឈ្នះកីឡាការិនីឡាវ Songka Chanthavong ដោយពិន្ទុ ៣០-២៨ ក្រោយការប្រកួតបានបញ្ចប់ត្រឹមរយៈពេលបីទឹក៕
 

Tag:
 (កីឡាប្រដាល់គុនខ្មែរ
 ទូច ចាន់វត្តី
 ស៊ីហ្គេម២០២៣)
© រក្សាសិទ្ធិដោយ thmeythmey.com