កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អស្ចារ្យ! ក្រុម​បាល់ទះកម្ពុជាឡើង​វគ្គផ្តាច់ព្រ័ត្រ ក្រោយ​វាយបកយកឈ្នះថៃ
07, May 2023 , 9:56 pm        
រូបភាព
 ក្រុម​កីឡាបាល់ទះជម្រើសជាតិ​កម្ពុជា បាន​វាយបក​ថៃ ដែលនាំមុខខ្លួន ២-០ រហូត​ទទួលបានជ័យជម្នះ ៣-២ វិញ ដើម្បីឡើង​ទៅកាន់វគ្គ​ផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ និងជាលើកដំបូង​បំផុត។ 

ក្នុងការប្រកួត ថៃបាននាំមុខ ២សិតទល់នឹង០ (២៥-១៨, ២៥-២១) ប៉ុន្តែម្ចាស់ផ្ទះកម្ពុជា វាយបកបាន២សិតវិញជាមួយនឹងលទ្ធផល ២៥-២១, ២៥-១៦ ហើយឈានដល់សិតកាត់សេចក្តី កម្ពុជាឈ្នះ ១៥-១០ ដើម្បីឡើងទៅដណ្តើមមេដាយមាសជាមួយឥណ្ឌូណេស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com