កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ល្បុក្កតោកម្ពុជា បានមេដាយប្រាក់ លើវិញ្ញាសាសម្ដែងDou បុរស
08, May 2023 , 11:38 am        
រូបភាព
អត្តពលិកល្បុក្កតោកម្ពុជា សម្រេចបានមេដាយប្រាក់វិញ្ញាសាសម្ដែង Dou បុរស នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ នាព្រឹកថ្ងៃទី៨ ឧសភា។ កីឡាករកម្ពុជា គីម ទិត្យសុវឌ្ឍនៈ និង យឹម វុត្ថា សម្ដែងក្នុងវិញ្ញសានេះ។
កីឡាករកម្ពុជាទាំងពីររូប សម្ដែងបានពិន្ទុ ៨.៥០ ចាញ់ពិន្ទុកីឡាករឥណ្ឌូណេស៊ី ដែលសម្រេចបាន ៨.៦៧ពិន្ទុ បានមេដាយមាស។ ចំណែកឡាវ សម្រេចបាន៨.២៥ពិន្ទុ បានមេដាយសំរឹទ្ធ នាការប្រកួតនៅទីលាននាទីលានប្រកួត OCIC ជ្រោយចង្វារ។


Tag:
 ល្បុក្កតោ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com