កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ជឺជិតស៊ូ បញ្ចប់ដោយឈ្នះមេដាយមាស៣ ប្រាក់៥ សំរឹទ្ធ១
08, May 2023 , 5:35 pm        
រូបភាព
កីឡាការិនីឆ្នើម ខាន់ ចេសា ឈ្នះមេដាយមាស១ ប្រាក់១ ក្នុងស៊ីហ្គេម​លើកទី៣២នេះ
កីឡាការិនីឆ្នើម ខាន់ ចេសា ឈ្នះមេដាយមាស១ ប្រាក់១ ក្នុងស៊ីហ្គេម​លើកទី៣២នេះ
ការប្រកួតប្រជែងកីឡាជឺជិតស៊ូក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជ្រោយចង្វា ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែឧសភា ដោយមាន១៣វិញ្ញាសា។ ម្ចាស់ផ្ទះកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះមេដាយសរុប៩ (មាស៣ ប្រាក់៥ សំរឹទ្ធ១)។

 
 
បើគិតលើចំនួនមេដាយដែលអត្តពលិកទទួលបាន កីឡាករ គង់ម៉ូណា មិថុរ៉ា ទទួលបានមេដាយមាស២ ប្រាក់១, កីឡាករទូច ពីរ កក្កដា ទទួលបានមេដាយមាស២, កីឡាការិនី ខាន់ ចេសា បានមេដាយមាស១ ប្រាក់១, កីឡាការិនី ទិន សុវណ្ណលីនណា និង ហេង ស៊ីវហ៊ាង បានមេដាយប្រាក់៣ដូចគ្នា។
 
 
មេដាយមាស ៣៖
-វិញ្ញាសា Men’s Duo៖ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា
-វិញ្ញាសា Men’s Show៖ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាករទូច ពីរកក្កដា
-វិញ្ញាសា Ne-Waza Nogi ទម្ងន់៥២គីឡូក្រាម៖ ខាន់ ចេសា
 
មេដាយប្រាក់៥៖
-វិញ្ញាសា Women’s Duo៖ កីឡាការិនី ហេង ស៊ីវហ៊ាង និង កីឡាការិនី ទឹន សុវណ្ណលីនណា
-វិញ្ញាសា Women’s Show៖ កីឡាការិនី ហេង ស៊ីវហ៊ាង និង កីឡាការិនី ទឹន សុវណ្ណលីនណា
-វិញ្ញាសា Ne-Waza gi ទម្ងន់៥២គីឡូក្រាម៖ កីឡាការិនី ខាន់ ចេសា
-វិញ្ញាសាសម្តែងចម្រុះ៖ កីឡាការិនី ហេង ស៊ីវហ៊ាង, កីឡាករ គង់ម៉ូណា មិថុរ៉ា
-វិញ្ញាសាសម្តែងចម្រុះ៖ កីឡាករ សរ សុផានុត, កីឡាការិនី ទឹន សុវណ្ណលីនណា
 
មេដាយសំរឹទ្ធ១៖
-វិញ្ញាសា Women’s ne-waza nogi ៥៧គីឡូក្រាម៖ កីឡាការិនី ម៉ាប់ សុខហួយ។
 
 
ក្នុងការប្រកួតទាំង១៣វិញ្ញាសា ថៃ ដណ្តើមមេដាយមាស ៥, ប្រាក់៣, សំរឹទ្ធ៤ (១២មេដាយ), កម្ពុជា បានមេដាយមាស៣, ប្រាក់៥, សំរឹទ្ធ២ (១០មេដាយ), ហ្វីលីពីន បានមាស៣ ប្រាក់១ សំរឹទ្ធ៨ (១២មេដាយ), វៀតណាម បានមេដាយមាស១ ប្រាក់២ សំរឹទ្ធ៩ (១២មេដាយ), សិង្ហបុរី បានមាស១ ប្រាក់១ សំរឹទ្ធ២ (៤មេដាយ), ឡាវបានមេដាយប្រាក់១ និងម៉ាឡេស៊ី បានមេដាយសំរឹទ្ធ១៕
 

Tag:
 មេដាយសរុប
© រក្សាសិទ្ធិដោយ thmeythmey.com