កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ទូកក្តោងកម្ពុជាទទួលបានមេដាយប្រាក់១ សំរឹទ្ធ២នៅខេត្តព្រះសីហនុ
09, May 2023 , 3:13 pm        
រូបភាព
កីឡាករ កែវ ភារុន ទទួលបានមេដាយប្រាក់លើវិញ្ញាសា Windsurfing RS: One ខណៈកីឡាករម៉ាឡេស៊ី បានមេដាយមាស កីឡាករហ្វីលីពីន បានមេដាយសំរឹទ្ធ។ រូបថត Cambodia 2023
កីឡាករ កែវ ភារុន ទទួលបានមេដាយប្រាក់លើវិញ្ញាសា Windsurfing RS: One ខណៈកីឡាករម៉ាឡេស៊ី បានមេដាយមាស កីឡាករហ្វីលីពីន បានមេដាយសំរឹទ្ធ។ រូបថត Cambodia 2023
ដោយ: រួបរួម
ការប្រកួតកីឡាប្រណាំងទូកក្តោងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅខេត្តព្រះសីហនុ ពីថ្ងៃទី២ ដល់ទី៨ ខែឧសភា នៅខេត្តព្រះសីហនុ បានបញ្ចប់ដោយកម្ពុជា ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ២។

 
កីឡាករ កែវ ភារុន ទទួលបានមេដាយប្រាក់លើវិញ្ញាសា Windsurfing RS: One ខណៈកីឡាករម៉ាឡេស៊ី Izry Hafielzy Fitry Azry បានមេដាយមាស កីឡាករហ្វីលីពីន Denver John Centino Castillo បានមេដាយសំរឹទ្ធ។
 
កែវ ភារុន ដដែល បានមេដាយសំរឹទ្ធលើវិញ្ញាសា Windfoil OQ: Foil Youth ដោយកីឡាករថៃ Passapong Lianglam បានមេដាយមាស, កីឡាករហ្វីលីពីន Andrei Frego Tugade បានមេដាយប្រាក់។
 
សម្រាប់វិញ្ញាសា Windsurfing RS:X ឯណោះវិញ កីឡាករ សែម ប្រុសពៅ បានមេដាយសំរឹទ្ធ បន្ទាប់ពីកីឡាករម៉ាឡេស៊ី Muhammad Hafizin Mansor បានមេដាយមាស និងកីឡាករសិង្ហបុរី Jayson Jian Sen Tan បានមេដាយប្រាក់។
 
សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ កីឡាទូកក្តោងមាន៩វិញ្ញាសា ដោយថៃ ឈ្នះមេដាយមាស៤ ប្រាក់២ សំរឹទ្ធ១។ សិង្ហបុរីឈ្នះមេដាយមាស៣ និងប្រាក់៤ រីឯម៉ាឡេស៊ី ឈ្នះមេដាយមាស២ ប្រាក់១ សំរឹទ្ធ៤។
 
កម្ពុជា និងហ្វីលីពីន ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ២ ដូចគ្នា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com