កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ អបអរកីឡាករបញ្ចសិលាកម្ពុជា នន់ ស្រមោចក្រហម ឈ្នះមេដាយមាស
10, May 2023 , 3:51 pm        
រូបភាព
កីឡាករបញ្ចសិលាកម្ពុជា នន់ ស្រមោចក្រហម ឈ្នះមេដាយមាស លើប្រភេទទម្ងន់ក្រោម៤៥គីឡូក្រាម ដោយសារអត្តមានគូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី១០ ឧសភា ។



កីឡាករ នន់ ស្រមោចក្រហម ត្រូវប្រកួតជាមួយកីឡាករឥណ្ឌូណេស៊ី Bayu Lesmana ។ ប៉ុន្តែដល់ពេលប្រកួតនោះ ស្រាប់តែកីឡាករឥណ្ឌូណេស៊ី មិនបានឡើងមកដល់សង្វៀង ដោយគ្មានមូលហេតុនោះ ទើបអាជ្ញាកណ្ដាលកាត់សេចក្តីឱ្យកីឡាករ នន់ ស្រមោចក្រហម ឈ្នះដោយស្វ័យប្រវត្តិតែម្ដង។

កីឡាករម៉ាឡេស៊ី និងសិង្ហបុរី មានមេដាយសំរឹទ្ធស្ទួន លើការប្រកួតបញ្ចសិលា ប្រភេទទម្ងន់ក្រោម៤៥គីឡូក្រាមនេះ៕

Tag:
 បញ្ចសិលា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com