ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ឬ​ស​ដូង​បាត​បណ្តាលមកពី​កត្តា​អ្វីខ្លះ​?
11, May 2023 , 10:59 pm        
រូបភាព
ជំងឺ​ឬ​ស​ដូង​បាត​មាន​ន័យ​ថា​ជា​ការ​រីក​ប៉ោង​នៃ​សរសៃឈាម​វ៉ែន​នៅ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​គូថ ហើយ​ការ​រីក​ប៉ោង​ដែរ​កើតឡើង​ដោយសារ​តែ​មាន​សម្ពាធ​ក្នុង​សរសៃឈាម​នោះ​កើនឡើង ដែល​ភាគច្រើន​បណ្តាល​មក​ពី​ការ​ប្រឹង​បត់ជើងធំ និង​អំឡុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​មានការ​សង្កត់​ពី​ស្បូន​។

ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង​មា​នទី​តាំងនៅ​ក្នុង​រន្ធ​គូថ​ដែល​យើង​មិន​អាច​មើលឃើញ​ទេ ដែល​ជា​ធម្មតា​មិន​មានការ​ឈឺ និង​បង្ក​ជា​ការ​ហូរ​ឈាម​ក្នុង​ពេល​បត់ជើងធំ​។ ឬ​ស​ដូង​ខាងក្នុង​បែប​នេះ​អាច​លៀន ឬ​ព្រ​លាត់​ចេញ​ទៅ​ក្រៅ​រន្ធ​គូថ​បាន​។
 
ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​មា​នទី​តាំងនៅ​ខាងក្រោម​ស្បែក​ជុំវិញ​រន្ធ​គូថ ដែល​យើង​អាច​ប៉ះ​វា​ដឹង​នៅ​ពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាល​អោយ​រមាស់ ឈឺ​នៅ​ពេល​បត់ជើង ព្រមទាំង​ហូរ​ឈាម​។ ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed កើតឡើង​បាន​នៅ​ពេល​ដែល​កំនក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​នោះ​ទៅ​ជា​កក និង​បណ្តាល​អោយ​ឈឺចាប់​ខ្លាំង​។
 
មូលហេតុ
 
ជំងឺ​ឬ​ស​ដូង​ត្រូវ​បាន​ជាប់​ទាក់ទង​នឹង​ជំងឺ​ការ​ទល់លាមក និង​ការ​ប្រឹង​បត់ជើង​។ អ្នកមាន​ផ្ទៃពោះ​ក៏​អាច​មាន​ជំងឺ​ឬ​ស​ដូង​បាត​បាន​ដែរ​។ ការ​ដែល​ប្រឹង​បត់ជើង និង​ការ​មាន​ផ្ទៃពោះ​វា​នឹង​ធ្វើ​អោយ​សម្ពាធ​នៅ​ក្នុង​សរសៃឈាម​វ៉ែន Hemorroid កើនឡើង និង​ជា​ហេតុ​នាំ​អោយ​មាន​ជំងឺ​ឬ​ស​ដូង​បាត់​។ ឧទាហរណ៍ ជំងឺថ្លើម​រ៉ាំរ៉ៃ ក៏​ប្រហែលជា​ធ្វើ​អោយ​សម្ពាធ​ក្នុង​សរសៃឈាម​វ៉ែន​ឡើង​ខ្ពស់ និង​អាច​អោយ​មាន​ជំងឺ​ឬ​ស​ដូង​បាត​កើត​មាន​ដែរ​។ ជំងឺ​ឬ​ស​ដូង​បាត​ច្រើន​តែ​ឃើញ​មាននៅ​លើ​មនុស្ស​វ័យ ៥០​ឆ្នាំ​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 
© រក្សាសិទ្ធិដោយ thmeythmey.com