កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មេដាយមាស ស្រួង ភាវី ៖ ទោះសមត្ថភាពខ្លាំងប៉ុណ្ណា តែឥរិយាបថមិនសមរម្យ គឺមិនទាន់ខ្លាំងអស្ចារ្យទេ 
រូបពីហ្វេសប៊ុកកីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ លើវិញ្ញាសាការ៉ុម៣បាំង នៃកីឡាប៊ីយ៉ា-ស្នូកឃ័រ កាលពីថ្ងៃទី៨ ឧសភា ២០២៣
×![]()
ដោយ៖ ធឿន បញ្ញាឫទ្ធិ ()
មនុស្សមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ តែបើឥរិយាបថ គ្មានភាពសមរម្យទេនោះ គឺគេមិនទានចាត់ទុកថា ខ្លាំងនោះទេ។ កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាស លើប្រភេទវិញ្ញាសាការ៉ុម ៣បាំង នៃកីឡាប៊ីយ៉ា នាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីថ្ងៃទី៨ ឧសភា។
កីឡាការិនីឆ្នើមរូបនេះ បាននិយាយថា មនុស្សដែលមានអាកប្បកិរិយាល្អ មានចរិតថ្លៃថ្នូរនិងស្លូតបូត ជាពិសេសមានបេះដូងពោរពេញដោយសេចក្ដីស្រលាញ់ និងបេះដូងស្មោះស ព្រមទាំងចេះដាក់ខ្លួន ចេះអត់ធ្មត់ក្នុងជីវិតជីវិតរបស់ខ្លួន នោះនឹងអាចទទួលបានជោគជ័យជាក់ជាពុំខានឡើយ ។
«សម្រាប់ខ្ញុំយល់ថា ទោះសមត្ថភាពយើងខ្លាំងប៉ុនណាក៏ដោយ បើឥរិយាបថឬបុគ្គលិកលក្ខណៈយើងមិនសមរម្យ គឺមិនទាន់ខ្លាំងអស្ចារ្យទេ»។ នេះបើតាមកីឡាការិនី ស្រួង ភាវី សរសេរលើហ្វេសប៊ុក នាថ្ងៃទី១១ ឧសភា។
កីឡាការិនី ស្រួង ភាវី ម្ចាស់មេដាយមាស លើប្រភេទវិញ្ញាសាការ៉ុម ៣បាំង នៃកីឡាប៊ីយ៉ា-ស្នូកឃ័រ។ ស្រួង ភាវី បានយកឈ្នះកីឡាការិនីវៀតណាម Hong Yen Nhi Nguyen ក្នុងលទ្ធផល ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភាវី ក៏បានឈ្នះកីឡាការិនីវៀតណាមម្នាក់ទៀត គឺ Kien Tuong Phung ក្នុងលទ្ធផល ២៥-១០ ផងដែរ បន្ទាប់ពីបានទម្លាក់កីឡាការិនីហ្វីលីពីន Chezka Luy Centeno កាលពីថ្ងៃទី៧ ខែឧសភា។
ឈ្នះមេដាយមាសជូនជាតិ ជាពិសេសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺជាក្តីសុបិនរបស់ កីឡាការិនីភារី អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីជាកីឡាការិនីរូបនេះ ជោគជ័យធំធេងក្នុងអាជីពនៅកូរ៉េខាងត្បូងរួចហើយក៏ដោយ៕
Tag:
ស្រួង ភារី
ប៊ីយ៉ា
ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com