សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម៉ាឡេស៊ីអំពាវនាវឱ្យមានការបង្កើតមូលនិធិរូបិយវត្ថុអាស៊ី
12, May 2023 , 8:29 am        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាពពី AFP ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាពពី AFP ។
នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊៊ីប្រាហ៊ីម បានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការលើកកម្ពស់ការតភ្ជាប់ការទូទាត់ក្នុងតំបន់ និងបានបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីគាំទ្រដល់ពាណិជ្ជកម្មឆ្លងព្រំដែនក្នុងអាស៊ាន។ ទន្ទឹមនេះលោកក៏អំពាវនាវឱ្យមានការបង្កើតមូលនិធិរូបិយវត្ថុអាស៊ីផងដែរ។

 
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវជាថ្មីម្តងទៀតឱ្យបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ស្របតាមគំនិតផ្តួចផ្តើមរបស់អាស៊ាន ដើម្បីពង្រឹងសំណាញ់សុវត្ថិភាព និងឯករាជ្យភាពសេដ្ឋកិច្ចក្នុងតំបន់។
 
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នាថ្ងៃទី១០ ខែឧសភា នាយករដ្ឋមន្ត្រី អាន់វ៉ា បានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការលើកកម្ពស់ការតភ្ជាប់ការទូទាត់ក្នុងតំបន់ និងការលើកកម្ពស់ប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក ។ ពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីគាំទ្រដល់ពាណិជ្ជកម្មឆ្លងព្រំដែន និងការវិនិយោគក្នុងអាស៊ាន។
 
កាលពីប៉ុន្មានខែមុននៅឯវេទិកា Boao ដែលធ្វើឡើងក្នុងប្រទេសចិន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏ធ្លាប់បានលើកឡើងពីគំនិតនៃការបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ឬមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ។ បើតាមលោក អាន់វ៉ា យន្តការថ្នាក់តំបន់នេះនឹងជួយឱ្យយល់កាន់តែច្បាស់ពីការពិត និងតម្រូវការរបស់រដ្ឋសមាជិកអាស៊ាន។ 
 
ដោយសំដៅលើចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបានបញ្ជាក់ថា អាស៊ានត្រូវតែបង្ហាញទំនុកចិត្ត និងការត្រៀមខ្លួនបន្ថែមទៀតដើម្បីចាប់យកឱកាសដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ប្រជាជន និងតំបន់ ហើយបន្ថែមពីនេះ ក៏ត្រូវតែពង្រឹងជំហរភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច និងបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដ៏ត្រឹមត្រូវ សមហេតុផល និងសីលធម៌ផងដែរ៕
 

Tag:
 ម៉ាឡេស៊ី
  មូលនិធិរូបិយវត្ថុ
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com