ជាតិ
អត្ថបទពាណិជ្ជកម្ម
ចំណេញ ១០ដុល្លារក្នុង១សំបុត្រចូលទស្សនា ភ្នំពេញសាហ្វារី ដោយគ្រាន់តែទូទាត់ជាមួយ អិលអូអិលស៊ី KHQR! 
×![]()
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ អិលអូអិលស៊ី នឹងផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស ទៅលើថ្លៃសំបុត្រចូលទស្សនាកម្សាន្ត ភ្នំពេញសាហ្វារី ដោយបញ្ចុះសល់ត្រឹម ៥ដុល្លារ តែប៉ុណ្ណោះក្នុងមួយសំបុត្រ។ ការផ្តល់ជូនពិសេសនេះមានចំនួនត្រឹមតែ ១០០០ សំបុត្រតែប៉ុណ្ណោះ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ លោកអ្នកគ្រាន់តែប្រើប្រាស់សេវាធនាគារណាមួយ រួចស្គែនទូទាត់ជាមួយ អិលអូអិលស៊ី KHQR ដែលមានស្រាប់នៅបញ្ជរលក់សំបុត្រ។
គួរបញ្ជាក់ផងដែរថា ក្រៅពីការផ្តល់ជូនដ៏ពិសេសនេះ អិលអូអិលស៊ី ក៏មានដាក់តាំងបង្ហាញនូវស្តង់ផលិតផល ជាមួយនឹងការលេងហ្គេមយករង្វាន់ជាច្រើនជាដូចជា កូនកង្ហារ អាហារ Burger មួយឈុត កែវដ៏ស្រស់ស្អាត និងរង្វាន់ជាច្រើនផ្សេងទៀត។
លក្ខខណ្ឌក្នុងការចូលរួមដើម្បីទិញសំបុត្របានក្នុងតម្លៃត្រឹម ៥ដុល្លារ៖
• ស្គែនទូទាត់ថ្លៃសំបុត្រជាមួយ អិលអូអិលស៊ី KHQR តាមរយៈ iPay Cambodia ឬពីគ្រប់ធនាគារ
• មនុស្សម្នាក់ទូទាត់បានតែម្តងគត់
• ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ តែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com