ជាតិ
សេដ្ឋកិច្ច
ប្រវត្តិរូបិយវត្ថុខ្មែរតាំងពីមុនសម័យអង្គររហូតដល់បច្ចុប្បន្ន
21, May 2023 , 8:44 am        
រូបភាព
សៀមរាប៖ កម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»នៃសារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com), (Cambodianess.com) និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center គ្រោងនឹងរៀបចំវេទិកាពិភាក្សាលើកទី៦ស្តីពី«ប្រវត្តិរូបិយវត្ថុខ្មែរតាំងពីមុនសម័យអង្គររហូតដល់បច្ចុប្បន្ន»។

 
កិច្ចពិភាក្សានេះ នឹងរៀបចំឡើងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ ក្នុងទីក្រុងសៀមរាបនៃខេត្តសៀមរាបចាប់ពីម៉ោង២កន្លះរសៀលរហូតដល់ម៉ោង៤រសៀល។ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មាន Thmeythmey.com គឺជាអ្នកសម្របសម្រួលនៅក្នុងកិច្ចពិភាក្សា រីឯលោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន គឺជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សា។ 
 
កិច្ចពិភាក្សានឹងផ្តោតលើ៖ 
 
១-ប្រវត្តិនៃការបង្កើតរូបិយវត្ថុខ្មែរនៅមុនសម័យអង្គរ។ 
 
២-ប្រវត្តិរូបិយវត្ថុនៅសម័យអង្គរ។ 
 
៣- ប្រវត្តិរូបិយវត្ថុខ្មែរនៅក្រោយសម័យអង្គរ។ 
 
៤-នៅក្នុងសម័យប៉ុលពត តើគេប្រើប្រាស់រូបិយវត្ថុដែរឬទេ?  
 
៥-តើរូបិយវត្ថុខ្មែរក្នុងសម័យកាលនីមួយៗមានឈ្មោះដូចម្តេចខ្លះ? 
 
ពេលវេលា៖ ពីម៉ោង១៤ និង៣០នាទី រហូតដល់ម៉ោង១៦ និង00នាទី
ទីតាំង៖ មជ្ឈមណ្ឌលសិល្បៈ Blue Art Center 
សូមមេត្តាទំនាក់ទំនងតាមទូរសព្ទ ឬតេឡេក្រាមទុកជាមុន៖ ០១២ ៧០៥ ៣០៣ ឬ០១១ ៧៤០ ៥៧៥
ចូលរួមទស្សនាកិច្ចពិភាក្សាដោយសេរី ប៉ុន្តែ កន្លែងអង្គុយមានកំណត់។ កិច្ចពិភាក្សាធ្វើឡើងជាភាសាខ្មែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com