កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
យុវជនស្ម័គ្រចិត្តនៅសៀមរាបក៏មានមោទកភាពដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍ស៊ីហ្គេម 
×![]()
សៀមរាប៖ ក្រុមយុវជនស្ម័គ្រចិត្តសម្របសម្រួលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ លើវិញ្ញាសាដែលរៀបចំ នៅខេត្តសៀមរាប ក៏បានបង្ហាញអារម្មណ៍រីករាយ និងមោទកភាពផងដែរ ដែលបានរួមចំណែករៀបចំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដមួយនេះ។
កញ្ញា វិចិត្រ សុរ៉ារីយ៉ា តំណាងក្រុមយុវជនស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រាប់ថា ក្រុមការងារនៅទីនេះ បានសម្របសម្រួលក្រុមកអត្តពលិក និងមន្រ្តីកីឡានៃបណ្ដាប្រទេសចូលរួម តាំងពីថ្ងៃទី៣ ឧសភា មក។ កញ្ញាបន្តថា ពួកគេមានភារកិច្ចទំនាក់ទំនង ការចេញហ្វឹកហាត់ ដើរកម្សាន្តរបស់ភ្ញៀវ ចាប់ពីថ្ងៃចុះយន្តហោះ រហូតដល់ថ្ងៃត្រឡប់ទៅវិញនៅថ្ងៃទី១៧ ឧសភា។ យ៉ាងណា ក៏មានប្រទេសខ្លះ បានចាកចេញទៅមុនដែរ ក្រោយប្រកួតចប់នៅថ្ងៃទី១៣ ឧសភា។

ចំណែកយុវជនមួយរូបទៀត គឺ ឌឿន ដារ៉ា ក៏រីករាយចំពោះកិច្ចការងារនេះដែរ។ ដារ៉ា ទទួលបានបទពិសោធន៍លើកិច្ចការងារនេះ ដូចជាការចែករំលែកវប្បធម៌គ្នាទៅវិញទៅមករវាងប្រទេស ដែលចូលរួម។ ក្នុងនាមជាយុវជនមួយ ដារ៉ា មានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ ដែលប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏ដូចជាលើកទី១សម្រាប់ ដារ៉ា ផងដែរ។
សូមបញ្ជាក់ថា យុវជនស្ម័គ្រចិត្តខេត្តសៀមរាបក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ សរុបមាន១២៧នាក់ ដោយបែងចែកទៅតាមក្រុម និងគោលដៅផ្សេងៗ៕



© រក្សាសិទ្ធិដោយ thmeythmey.com