កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនី ស្រួង ភាវី យករាល់ថវិកាដែលឈ្នះពីការប្រកួតដាក់ក្នុងមូលនិធិសប្បុរសធម៌ 
×![]()
កីឡាការិនី ស្រួង ភាវី តាមរយៈហ្វេសប៊ុករបស់ខ្លួន បានប្រកាសបើកចំហរថា រាល់ថាថវិកាដែលទទួលបានពីជ័យជម្នះក្នុងការប្រកួត នឹងត្រូវប្រមូលដាក់មូលនិធិសប្បុរសធម៌ទាំងអស់។
«រាល់ថវិកាដែលខ្ញុំប្រកួតបានជ័យជម្នះបានទាំងប៉ុន្មានក្នុងការប្រកួតឈ្នះ ឬចាញ់ ទោះតិចក្ដីច្រើនក្ដី គឺខ្ញុំប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់»។ នេះជាការបញ្ជាក់របស់កីឡាការិនីដែលមានលំនៅអចិន្ត្រៃយ៍ក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កីឡាការិនីរូបនេះ បានឈ្នះមេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុប៣បាំង និងបានមេដាយសំរឹទ្ធលើវិញ្ញាសាការ៉ុម១បាំង។
ស្រួង ភាវី បានបន្ថែមថា៖ «តាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត។ ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ដេីម្បីកម្ពុជា»៕ © រក្សាសិទ្ធិដោយ thmeythmey.com