កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
មន្រ្តីសហព័ន្ធកីឡាចំបាប់ជឿជាក់កម្ពុជា នឹងឈ្នះមេដាយច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣
14, May 2023 , 9:40 am        
រូបភាព
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា
ដោយ:
មន្រ្តីសហព័ន្ធកីឡាចំបាប់មើលឃើញពីគុណផលកើនឡើងច្រើនទាំងផ្នែកបច្ចេកទេស និងកម្លាំងរបស់អត្តពលិកក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។ មន្ត្រីសហព័ន្ធ ជឿជាក់ថា អត្តពលិកកម្ពុជា នឹងដណ្ដើមមេដាយបានច្រើន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

 
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បានកំណត់ថា អត្តពលិកចំបាប់កម្ពុជា នឹងឈ្នះមេដាយមាសយ៉ាងតិច៣ ប្រាក់៣ និងសំរឹទ្ធ៣ ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ។
 
លោកបន្ថែមទៀតថា៖ «ការខិតខំប្រឹងប្រែងកន្លងមក របស់របស់កីឡាករ-កីឡាការិនី តាមរយៈការចូលរួម ប្រកួតជើងឯកទូទាំងក្នុងក្នុងប្រទេស និងថ្នាក់តំបន់គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិខ្មែរ ក្នុងព្រឹត្តិការណ័ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភានេះ»។
 
គួរបញ្ជាក់ ការប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 កីឡាចំបាប់
 ខេស៊ី បាណេត
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com