ជាតិ
Man City ត្រូវការឈ្នះតែមួយប្រកួតប៉ុណ្ណោះ ដើម្បីលើកពាន EPL ខណៈArsenal កាន់តែខកឱកាស
× ក្រុមមេឃខៀវ Manchester City ត្រូវការឈ្នះតែមួយប្រកួតទៀត ដើម្បីលើកពាន England Premier League រដូវកាលនេះ ខណៈក្រុមកាំភ្លើងធំ Arsenal កាន់តែខកខានឱកាស។
Arsenal បានចាញ់ក្រុម Brighton & Hove Albion ដោយលទ្ធផល០-៣ កាលពីថ្ងៃទី១៤ ឧសភា ស្របពេលដែល Man City បន្តយកឈ្នះលើក្រុម Everton ដោយលទ្ធផល ៣-០។ ជ័យជម្នះរបស់ Man City នេះ នាំឱ្យក្រុមឡើងទៅឈរនៅលើកំពូលតារាង ដោយមាន៨៥ពិន្ទុ នៃការប្រកួត៣៥លើក តាមពីក្រោយដោយក្រុមArsenal វិញ ដោយមាន៨១ពិន្ទុ តាមរយៈការប្រកួត៣៦លើក។
សម្រាប់ Man City មានឱកាសឈ្នះពាន EPL ជាង Arsenal ។ បើពិនិត្យមើលលើពិន្ទុ និងការប្រកួតកន្លងមក Man City ត្រូវការឈ្នះ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត៣លើកទៀត នៅក្នុងដៃ ដែលអាចឈានទៅជាម្ចាស់ជើងឯករដូវកាលនេះ បើទោះជា Arsenal ឈ្នះទាំងពីរប្រកួតក្នុងដៃក្តី។
បើ Man City ឈ្នះ១ប្រកួតទៀតនោះ គឺមាន៨៨ពិន្ទុ ហើយ Arsenal ឈ្នះទាំងពីរប្រកួតក្នុងដៃ គឺមានតែ៨៧ពិន្ទុប៉ុណ្ណោះ។ ៥ប្រកួតចុងក្រោយនេះ Man City ឈ្នះទាំងអស់ ខណៈ Arsenal ឈ្នះ២ ចាញ់២ និងស្មើ១ប្រកួត។
Tag:
Man City
Arsenal
EPL
© រក្សាសិទ្ធិដោយ thmeythmey.com