កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរ កីឡាករឃីកបុកស៊ីងកម្ពុជា សុខ រិទ្ធ បានមេដាយមាស ក្រោយឈ្នះវៀតណាម
15, May 2023 , 6:15 pm        
រូបភាព
កីឡាករឃីកបុកស៊ីងកម្ពុជា សុខ រិទ្ធ បានមេដាយមាស ក្រោយឈ្នះវៀតណាម នាវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតស៊ីហ្គេម នៅថ្ងៃទី១៥  ឧសភា ២០២៣។
កីឡាករឃីកបុកស៊ីងកម្ពុជា សុខ រិទ្ធ បានមេដាយមាស ក្រោយឈ្នះវៀតណាម នាវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតស៊ីហ្គេម នៅថ្ងៃទី១៥ ឧសភា ២០២៣។
កីឡាករឃីកបុកស៊ីងកម្ពុជា កីឡាករ សុខ រិទ្ធ បានមេដាយមាស ក្រោយឈ្នះកីឡាកវៀតណាម Huynh Van Tuan ដោយពិន្ទុ លើប្រភេទទម្ងន់ក្រោម៥១គីឡូក្រាម​ នាវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅសាលរោងដំរី ក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
 
កីឡាករ សុខ រិទ្ធ ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រោយបានយកឈ្នះកីឡាករម៉ាឡេស៊ី Rumijam ដោយលទ្ធផល៣-០ពិន្ទុ។ កីឡាករវៀតណាម Huynh Van Tuan បានយកឈ្នះកីឡាករហ្វីលីពីន Lubrica K ដោយពិន្ទុ៣-០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។


Tag:
 ឃីកបុកស៊ីង
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com