កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រោយឈ្នះមេដាយមាស កីឡាករម៉ូតូទឹក សាលី អ៊ូម៉ើត បានសំរឹទ្ធ១ទៀតលើវិញ្ញាសា Ski Lite 
×![]()
ខេត្តព្រះសីហនុ៖ កីឡាករម៉ូតូទឹក សាលី អ៊ូម៉ើត បានមេដាយសំរឹទ្ធ១ទៀតលើវិញ្ញាសា Ski Lite ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នេរសុខា ខេត្តព្រះសីហនុ។ អ៊ូម៉ើត ស្ថិតនៅលេខ៣ បន្ទាប់ពីកីឡាករថៃ Arnon Hongklang និងកីឡាករថៃម្នាក់ទៀត គឺ Nantawat Singurai។
នេះជាមេដាយទីពីររបស់ អ៊ូម៉ើត ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បន្ទាប់ពីគេបានឈ្នះមេដាយមាសលើវិញ្ញាសា Ski GP ខណៈ មីន មូសស្តាន់ បានមេដាយប្រាក់។ ជាមួយគ្នានេះ កីឡាករ កៃវ៉ាន់ ស៊ីដែន បានមេដាយសំរឹទ្ធលើវិញ្ញាសា Ski 1500 Stock ។
សូមបញ្ជាក់ថា លទ្ធផលដំបូង សារព័ត៌មានថ្មីៗ ទទួលបានព័ត៌មានពីកីឡាករផ្ទាល់ ថាគាត់ទទួលបានមេដាយប្រាក់ ប៉ុន្តែគាត់ត្រូវបានដកពិន្ទុ ដោយគណៈកម្មការមើលឃើញថា គាត់ធ្វើខុសលក្ខន្តិកៈ។ សាលី អ៊ូម៉ើត និងក្រុមការងារក៏បានតវ៉ាផងដែរ ប៉ុន្តែមិនទទួលបានផលឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com