កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បំបែកកំណត់ត្រា! កម្ពុជាដណ្តើមមេដាយបានចំនួន២០ ក្នុងប្រវត្តិវិញ្ញាសាចំបាប់
17, May 2023 , 11:59 am        
រូបភាព
លោក ហេង វុទ្ធី ម្ចាស់មេដាយមាសលើវិញ្ញាសាចំបាប់សេរីទម្ងន់៨៦គីឡូក្រាម ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជា។
លោក ហេង វុទ្ធី ម្ចាស់មេដាយមាសលើវិញ្ញាសាចំបាប់សេរីទម្ងន់៨៦គីឡូក្រាម ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជា។
កម្ពុជារកមេដាយបានចំនួន២០លើវិញ្ញាសាចំបាប់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទឹកដីខ្លួន។ នេះជាការបំបែកកំណត់ត្រារបស់កម្ពុជាក្នុងប្រវត្តិវិញ្ញាសាចំបាប់។

 
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមមេដាយទាំង២០ដែលកម្ពុជាដណ្តើមបាននោះ គឺមានមេដាយមាស៥, ប្រាក់៤ និងមេដាយសំរឹទ្ធចំនួន១៤​។
 

«លទ្ធផលនេះបានឆ្លុះបញ្ចាំងអំពីការកើនឡើងនូវធនធានមនុស្សនៃកីឡាករ​-កីឡាការិនីកម្ពុជា​»។ លោក ខេស៊ី បាណេត ថ្លែងបែបនេះមកកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ការប្រកួតកីឡាចំបាប់ នាល្ងាចថ្ងៃទី១៦ ដោយបន្តរៀបរាប់ថា មិត្តភក្តិបរទេសបានកោតសរសើរដែលឃើញអត្តពលិកចំបាប់កម្ពុជា មានការកើនឡើងនូវសមត្ថភាព។ ​​
 
លោក ខេស៊ី បាណេត បាននិយាយដូច្នេះ៖ «ស៊ីហ្គេមលើកទី៣២នេះ កម្ពុជាដណ្តើមបានមេដាយចំនួន២០លើវិញ្ញាសាចំបាប់ ដែលយើងបានបំបែកឯតទគ្គកម្ម កាលឆ្នាំ២០១៣ កម្ពុជាបានមេដាយចំនួន១០»៕ 
 
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងថ្លែងប្រាប់សារព័ត៌មាន ក្រោយចប់ការប្រកួតកីឡាចំបាប់ នាល្ងាចថ្ងៃទី១៦ 
 

Tag:
 ស៊ីហ្គេម
  ចំបាប់
© រក្សាសិទ្ធិដោយ thmeythmey.com