ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងសហភាពអឺរ៉ុប ពិភាក្សាពីលទ្ធភាពបង្កើតគម្រោងថ្មី ARISE Plus Cambodia
17, May 2023 , 6:59 pm        
រូបភាព
លោក សុខ សុភ័ក្រ្ត តំណាងក្រសួងពាណិជ្ជកម្មរូបខាឆ្វេង ហើយ  លោក ដែលតំណាងឱ្យសហភាពអឺរ៉ុប រូបភាពខាងស្តាំ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
លោក សុខ សុភ័ក្រ្ត តំណាងក្រសួងពាណិជ្ជកម្មរូបខាឆ្វេង ហើយ លោក ដែលតំណាងឱ្យសហភាពអឺរ៉ុប រូបភាពខាងស្តាំ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប ពិភាក្សាពីលទ្ធភាពបង្កើតគម្រោងថ្មី ARISE Plus Cambodia និងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលជាជំនួយគាំទ្រពីសហភាពអឺរ៉ុប។ គម្រោងថ្មីនេះ មានគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងពង្រឹងវិស័យឯកជនឱ្យមានភាពរឹងមាំជាងមុន ស្របតាមលក្ខខណ្ឌតម្រូវតាមស្ដង់ដារអន្តរជាតិ សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប និងទីផ្សារក្នុងតំបន់។ នេះបើយោងតាម សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែឧសភា។
 
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គម្រោងថ្មីនេះ នឹងជួយឱ្យកម្ពុជាអនុវត្តកាតព្វកិច្ច និងការសន្យាក្នុងក្របខណ្ឌអង្គការ WTO និងអាស៊ានផងដែរ។ គម្រោងនេះ មានចំណុចសំខាន់ៗ ដូចជា  ការរៀបចំគោលនយោបាយពាណិជ្ជកម្ម (Trade Policy) ,ការសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation) 
និងការបង្កើនសមត្ថភាពវិស័យឯកជន (private Sector)ផងដែរ។  
 

លោក សុខ សុភ័ក្រ្ត តំណាងក្រសួងពាណិជ្ជកម្មរូបខាឆ្វេង ហើយ លោក ដែលតំណាងឱ្យសហភាពអឺរ៉ុប រូបភាពខាងស្តាំ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម..
 
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដដែល បានបញ្ជាក់ថា គម្រោងថ្មីនេះ មានគោលបំណងជួយដល់ការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងពង្រឹងវិស័យឯកជនឱ្យមានភាពរឹងមាំជាងមុន ដែលអាចបំពេញលក្ខខណ្ឌតាមស្ដង់ដារអន្តរជាតិ សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប និងទីផ្សារក្នុងតំបន់។ 
 
គម្រោងថ្មីដែលគាំទ្រដោយសហភាពអឺរ៉ុបនេះ នឹងបន្តអនុវត្តសកម្មភាព និងលទ្ធផល ដែលសម្រេចបានក្រោមគម្រោង ARISE Plus Cambodia ក៏ដូចជាចូលរួមក្នុងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលចូលរួមពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ទាំងក្របខណ្ឌគោលនយោបាយ និងសមត្ថភាពរបស់វិស័យឯកជន បន្ទាប់ពីកម្ពុជានឹងចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខ៕
 
 

Tag:
 វិស័យសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com