កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា បញ្ចប់ចំណាត់ថ្នាក់ទី៤ក្នុងតារាងមេដាយស៊ីហ្គេម ឯទីម័រខាងកើតបានសំរឹទ្ធ៨
18, May 2023 , 2:03 pm        
រូបភាព
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅទឹកដីកម្ពុជា បានបញ្ចប់ជាស្ថាពរ និងបិទកម្មវិធីរួចរាល់នៅថ្ងៃទី១៧​ ខែឧសភា។ ម្ចាស់ផ្ទះកម្ពុជា ទទួលបានមេដាយជាកំណត់ត្រាប្រវត្តិសាស្ត្រសរុប២៨២ ក្នុងនោះមាស៨១ ប្រាក់៧៤​ និងសំរឹទ្ធ១២៧។ ទីម័រខាងកើត មិនអាចរកបានមេដាយមាស និងប្រាក់ឡើយ ខណៈវៀតណាមឈរកំពូលតារាងក្នុងនាមប្រទេសរកមេដាយច្រើនជាងគេ។



វៀតណាម ឈ្នះមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចំណោមប្រទេសចូលរួមទាំង១១ សរុប៣៥៩មេដាយ ក្នុងនោះមេដាយមាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ១១៨។ ថៃនៅចំណាត់ថ្នាក់ទី២ ដោយរកបានមេដាយមាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ១០៨ សរុប៣១២មេដាយ។
 
ឥណ្ឌូណេស៊ី បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ដោយទទួលមេដាយសរុប២៧៦ ក្នុងនោះមេដាយមាស៨៧ ប្រាក់៨០ និងសំរឹទ្ធ១០៩។ ដោយឡែក ម្ចាស់ផ្ទះកម្ពុជា ដែលឈ្នះមេដាយច្រើនជាលើកដំបូងក្នុងប្រត្តិសាស្ត្រស៊ីហ្គេម ទទួលបានចំណាត់ថ្នាក់ទី៤ ​ដោយទទួលបានមេដាយមាស៨១​ ប្រាក់៧៤ និងសំរឹទ្ធ១២៧ សរុប២៨២មេដាយ។
 
ក្នុងចំណោមប្រទេសទាំង១១ ទីម័រខាងកើតស្ថិតនៅបាតតារាង ដោយមិនទទួលបានមេដាយមាស និងប្រាក់ឡើយ។ ទីម័រខាងកើត រកបានតែមេដាយសំរឹទ្ធចំនួន៨ប៉ុណ្ណោះ។
 
ប្រទេសដែលនៅចំណាត់ថ្នាក់បន្តបន្ទាប់ទៀត រួមមានលេខ៥ហ្វីលីពីន មាស៥៨ ប្រាក់៨៥ និងសំរឹទ្ធ១១៧ សរុប២៦០។ សិង្ហបុរីលេខ៥ មានមេដាយសរុប១៥៨ ក្នុងនោះមាស៥១ ប្រាក់៤៣ និងសំរឹទ្ធ៦៤។ លេខ៧ ម៉ាឡេស៊ី បានមាស៣៤ ប្រាក់៤៥ និងសំរឹទ្ធ៩៦ សរុប១៧៥មេដាយ។ មីយ៉ាន់ម៉ាបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ មានមេដាយមាស២១​ ប្រាក់២៥ និងសំរឹទ្ធ៦៨ សរុប១១៤។ ឡាវ នៅលេខ៩ ដោយទទួលបានមេដាយមាស៦ ប្រាក់២២ និងសំរឹទ្ធ៦០ និងព្រុយណេស្ថិតនៅចំណាត់ថ្នាក់ទី១០ ជាមួយមេដាយសរុប៩ ក្នុងនោះមាស២ ប្រាក់១ និងសំរឹទ្ធ៦៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com