ជាតិ
ស៊ីហ្គេម២០២៣
បក្សភ្លើងទៀន សរសើររដ្ឋាភិបាល ដែលប្រឹងប្រែងរៀបចំស៊ីហ្គេម
18, May 2023 , 3:59 pm        
រូបភាព
ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រូប៖ សហការី
ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រូប៖ សហការី
ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ គណបក្សភ្លើងទៀន បានចេញសារលិខិតមួយ ដើម្បីសម្តែងការអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលបានមោទនភាពជាតិពីការរៀបចំព្រឹត្តិការណ៍កីឡានេះ។ 



«គណបក្សភ្លើងទៀន សូមសម្តែងការកោតសរសើរចំពោះរដ្ឋភិបាលកម្ពុជា និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ និងជាទីមោទនៈ»។ នេះជាខ្លឹមសារក្នុងសារលិខិតរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ 
 
គណបក្សជំទាស់លេចធ្លោមួយនេះ ថែមទាំងកោតសរសើរកីឡាករ-កីឡាការិនីផងដែរ ដែលបានចូលរួមលើកស្ទួយវិស័យកីឡា និងបង្ហាញពីចំណងមិត្តភាពរវាងកីឡាករ-កីឡាការិនីជាតិ និងកីឡាករ-កីឡាការិនីអន្តរជាតិ៕ 
 

Tag:
 គណបក្សភ្លើងទៀន
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com