ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គេ​ង​បាន​តិចពេក​អាចធ្វើអោយ​អ្នក​ឡើង​ទម្ងន់
21, May 2023 , 6:59 am        
រូបភាព
វា​អាច​នឹង​ទៅ​រួចចំពោះ​ស្ថានភាព​មួយ​នេះ ។ ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពីទំនាក់ទំនងរវាង​រយៈពេល​នៃ​ការ​គេងទៅ​នឹង​ការ​កើន​ទម្ងន់ ​។ ការ​គេង​បាន​តិច​ជាង​ប្រាំ​ម៉ោង ឬច្រើន​ជាង៩​ម៉ោងក្នុង​រយៈពេល​មួយ​យប់ គឺ​ហាក់​នឹង​អាច​ធ្វើ​អោយ​អ្នកធាត់​ជាង​មុន​បាន​ ។

 
នៅ​ក្នុង​ករណី​សិក្សា​មួយបាន​លើក​ឡើង​ថា ការ​គេង​មិន​បាន​គ្រប់គ្រាន់​ដែល​ចេះ​នៅ​តែ​បន្ត​មានចំពោះ​បុរសអាច​នឹង​ធ្វើ​អោយ​ពួក​គេបង្កើន​ចំណង់​នៃ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​ជាង​ធម្មតា​ ។ ហើយ​នៅ​ក្នុង​ករណី​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀតចំពោះ​ស្ត្រី ដែល​ធ្វើការ​គេង​តិច​ជាង៦​ម៉ោងក្នុង​មួយ​យប់ ឬច្រើន​ជាង​៩​ម៉ោង គឺ​ពួក​គេ​ហាក់​នឹង​កើន​ទម្ងន់​ដល់​ទៅ៥​គីឡូក្រាម បើ​ធៀប​ទៅ​នឹងស្ត្រី​ដែលបាន​គេង​រយៈពេល៧​ម៉ោងក្នុង​ពេល​មួយ​យប់ ​។ ទន្ទឹម​នឹង​នេះ ការ​សិក្សា​ផ្សេង​ៗ​ដទៃ​ទៀតក៏​បាន​រក​ឃើញ​ផង​ដែរនូវ​បញ្ហា​ស្រ​ដៀង​គ្នា​នេះចំពោះ​កុមារ និងក្មេង​ជំទង់​។
 
ការ​ពន្យល់​មួយ​ផ្សេង​ទៀត គឺ​អាច​បណ្តាល​មក​ពីរយៈពេល​នៃ​ការ​គេង​នេះអាច​ជះ​ឥទ្ធិពល​ដល់​អរ​ម៉ូ​ន ដែល​លៃ​តម្រូវ​នូវ​ចំណង់​នៃ​ការ​ទទួលទានគឺ ghrelin និង leptin ដែល​វា​អាច​នឹង​ភ្ញោ​ច​ធ្វើ​អោយអ្នក​ឃ្លាន​អាហារ​ច្រើន​ជាង​មុន​ ។
 
កត្តា​មួយ​ផ្សេង​ទៀត ដែល​អាច​រួមចំណែក​នឹង​មូលហេតុ​នេះ នោះ​គឺ​ដោយសារ​តែ អ្នកមាន​សភាព​អស់កម្លាំងដូចនេះ​អ្នក​ហាក់​នឹងមិនសូវ​ចង់​ធ្វើ​ចលនា​អ្វី​ច្រើន​នោះ​ទេ ​។ ដូច្នេះ ដើម្បី​សម្រក​ទម្ងន់ ឬរក្សា​ទម្ងន់​របស់​អ្នក​អោយ​មាន​តុល្យ​ភាពល្អ អ្នក​ក៏​គួរតែធ្វើការ​សម្រាក​អោយ​បាន​គ្រប់គ្រាន់​ផង​ដែរ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com