ជាតិ
អត្ថបទពាណិជ្ជកម្ម
Dumex SuperGold Kid គាំទ្រតារាឆ្នើមនាពេលអនាគតជាមួយនឹងការឧបត្ថម្ភផ្តាច់មុខលើកម្មវិធី Cambodian Idol Junior
19, May 2023 , 2:59 pm        
រូបភាព
ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង ៩០០ លាននាក់នៅទូទាំងពិភព លោក ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារ ដែលសម្បូរសារធាតុចិញ្ចឹម ល្អដល់ការទ្រទ្រង់ ការលូតលាស់របស់កុមារ។
 
Dumex SuperGold Kid ដែលជាម៉ាកយីហោ អាហារូបត្ថម្ភកុមារឈានមុខគេមួយក្នុងចំណោមម៉ាកយីហោផ្សេងទៀត បានចាប់ដៃគូជាផ្លូវការជាមួយកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក Cambodian Idol Junior តាមរយៈការឧបត្ថម្ភផ្តាច់មុខសម្រាប់រដូវកាលទី២ នេះ។ ការឧបត្ថម្ភកម្មវិធីនេះ គឺជាការផ្តោតសំខាន់របស់ Dumex SuperGold Kid ក្នុងការគាំទ្រដល់ឪពុកម្តាយ និងជួយពង្រីកសក្តានុពលរបស់កុមារកម្ពុជាថែមមួយកម្រិតទៀត។
 
អ្នកស្រី សុខ ម៉ីលី អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកម៉ាកយីហោ នៅក្រុមហ៊ុនដាណន់ កម្ពុជា បានលើកឡើងថា "មិនថាវាជាកម្មវិធីសិក្សាបន្ថែមដូចជា តន្ត្រី ឬមុខវិជ្ជាផ្សេងៗ ដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាក៏ដោយ Dumex SuperGold Kid ប្តេជ្ញាក្នុងការជួយកុមារកម្ពុជាដើម្បីស្វែងយល់ និងយល់ដឹងកាន់តែច្បាស់ ពីសមត្ថភាពរបស់ពួកគេ”។ ហើយលោក ឆែ​ សុខឡេង ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន ដាណន់ កម្ពុជា​​ ក៏លើកឡើងបន្ថែមថា​ “លើសពីនេះទៅទៀត យើងជឿជាក់យ៉ាងពេញទំហឹងលើការអភិវឌ្ឍរួមរបស់កុមារ ដោយការជំរុញ លើកទឹកចិត្ត ក្នុងការបញ្ចេញនូវសមត្ថភាពសិល្បៈរបស់ពួកគេ ដូចដែលយើងជួយអភិវឌ្ឍជំនាញសិក្សារបស់ពួកគេផងដែរ។ នេះក៏​ជា​មូល​ហេតុមួយផងដែរ ​ដែល​យើង​មានមោទនភាព ធ្វើជាដៃគូឧបត្ថម្ភផ្តាច់មុខជា​មួយ Cambodian Idol Junior ដែលជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​កុមារ​កម្ពុជា ​ក្នុង​ការបញ្ចេញសមត្ថភាព​ ក៏ដូចជាបង្ហាញនូវ​ទេពកោសល្យផ្នែកតន្ត្រីរបស់​ពួក​គេ ដើម្បី​កសាងនូវ​ទំនុក​ចិត្ត និង​ការខិត​ខំប្រឹងប្រែង ព្រម​ទាំង​បង្កើត​នូវមិត្តភាព​ថ្មីៗផង​ដែរ“។
 
ឈានចូលមកដល់រដូវកាលទី២ នេះ ដំណើរការប្រកួតរបស់ Cambodian Idol Junior គឺមានភាពស្រដៀងគ្នាទៅនឹង Cambodian Idol ដែរ។ វគ្គ​​ ជម្រុះ ធ្វើឡើងក្នុងរយៈពេល ៤ សប្តាហ៍ ដោយមានគណៈកម្មការចំនួន ៣ នាក់ ធ្វើការវាយតម្លៃ ទៅលើការសម្តែងរបស់បេក្ខជន និងបេក្ខនារី។ បេក្ខជន ​និងបេក្ខនារី​ដែលមានសមត្ថភាពនឹងត្រូវបានជ្រើសរើស ដើម្បីបន្តទៅកាន់វគ្គបន្ទាប់ ដែលពួកគេនឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងផ្សេងៗគ្នារៀងរាល់សប្តាហ៍។
 


គណៈកម្មការជម្រុះ​ពិសេសរបស់ Cambodian Idol Junior និងជា​តារាកិត្តិយស តំណាងឱ្យ​​​ Dumex SuperGold Kid គឺលោក នី រតនា លើកឡើងថា “វាជារឿងមួយដ៏​រំភើប​ ​ដែល​បាន​ឃើញ​ពីភាពមោះមុតរបស់​តារា​ក្មេងៗ​ទាំងនេះ“។ លោក​បាន​បន្ត​ថា​៖ “​ពី​វគ្គជម្រុះដំបូង អ្នក​អាច​ប្រាប់បាន​ថា ​បេក្ខជនរូបណា ដែល​មាន​សមត្ថភាពអាច​ក្លាយជា​តារា​ ហើយ​បេក្ខជនរូប​ណាដែលត្រូវការ​​បង្ហាត់បន្ថែមទៀត។ វាមានភាពពិបាកបន្តិច​ ប៉ុន្តែ​វា​ជា​ការ​សាកល្បងភាពឆ្លាតវៃផ្នែកអារម្មណ៍របស់កុមារ ដូចគ្នានឹង​ការ​សាកល្បង​សមត្ថភាព​ច្រៀង​របស់​ពួកគេផងដែរ“។
 
ជាមួយនឹងរូបមន្ត DHA និងPrebiotics ច្រើនជាងគេ ៣ ដង Dumex SuperGold Kid ផ្តល់នូវគុណប្រយោជន៍ខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងម៉ាកទឹកដោះគោម្សៅផ្សេងទៀត ។ DHA ច្រើនជាង ៣ ដង ជួយទ្រទ្រង់ដល់ការអភិវឌ្ឍខួរក្បាលឆ្លាតវៃ។ ការអភិវឌ្ឍខួរក្បាលអាចរួមបញ្ចូលការរៀនភាសា និងចក្ខុវិស័យ។ ខណៈពេលដែល Prebiotics ច្រើនជាង ៣ ដង ជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។ លោក ឆែ សុខឡេង ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន ដាណន់ កម្ពុជា បានលើកឡើងបន្ថែមទៀតថា “ការផ្តល់ឱ្យកុមារនូវមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ ដែលពួកគេត្រូវការ សម្រាប់ការអភិវឌ្ឍពេញលេញ គឺពិតជាសំខាន់ណាស់។ ទឹកដោះគោម្សៅ Dumex SuperGold Kid ផ្តល់ឱ្យកុមារនូវការគាំទ្រល្អ៣ ដែលរួមមាន៖ ខួរក្បាលល្អ អារម្មណ៍ល្អ និង ក្រពះពោះវៀនល្អ។ ដូចនេះហើយ ឪពុកម្តាយនឹងមានភាពជឿជាក់បានថា កូនរបស់ពួកគាត់ នឹងអាចសម្រេចក្តីសុបិន និងក្លាយជាតារាដ៏ឆ្នើមមួយរូប” ។
 


កម្មវិធី Cambodian Idol Junior មានការផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨ យប់ ដល់ ១០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។
 




ទឹកដោះគោម្សៅ Dumex SuperGold Kid មានលក់នៅតាមហាងនានាទូទាំងប្រទេស។

#DumaxSuperGoldKidsClub
Facebook Page: Dumex Super Gold Kids Club
 
សូមទស្សនាវីដេអូ:

About Danone and Dumex SuperGold Kid
អំពីក្រុមហ៊ុន ដាណន់ និង Dumex SuperGold Kid ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាតំណាងនៃសមិទ្ធផលដំណោះស្រាយអាហារូបត្ថម្ភតាមបែបវិទ្យាសាស្ត្រ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ផលវិជ្ជមានដល់សុខភាពតាមរយៈអាហារសម្រាប់អ្នកដែលត្រូវការជាចាំបាច់ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កុមារមានអាយុដល់ ៩ ឆ្នាំ។ សមិទ្ធផលរបស់យើង ដែលមានក្នុងប្រទេសកម្ពុជា រួមមានម៉ាកទឹកដោះគោកុមារក្នុងស្រុក និងក្រៅស្រុក ដូចជា Dumex Dugro, Dumex Super Gold Kid និង Aptakid៕
 
(អត្ថបទពាណិជ្ជកកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com