ជាតិ
សហព័ន្ធកីឡាគុនដាវកម្ពុជា កោះហៅកីឡាករ១៣រូប ហ្វឹកហាត់ត្រៀមប្រកួតអន្ដរជាតិធំៗក្នុងឆ្នាំនេះ
21, May 2023 , 5:19 pm        
រូបភាព
ការប្រកួតគុនដាវ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ការប្រកួតគុនដាវ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
កីឡាករ ៩រូប និងកីឡាការិនី ៤រូប ត្រូវបានសហព័ន្ធកីឡាគុនដាវកម្ពុជា កោះហៅឲ្យចូលហ្វឹកហាត់ ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ ដូចជា៖ ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក លើកទី៣១ (31st World Universaide Games) នៅទីក្រុងឈិនឌូ និងអាស៊ីហ្គេម លើកទី១៩ (19th Asian Games) នៅទីក្រុងហានចូវ នៃប្រទេសចិន។


 
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា ចុះថ្ងៃទី២០ ខែឧសភានេះ កីឡាករ-កីឡាការិនី ១៣រូប នឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតអន្ដរជាតិ។ ការហ្វឹកហាត់នេះ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ក្រៅអំពីគោលដៅប្រកួតអន្ដរជាតិនៅប្រទេសចិន សហព័ន្ធ ក៏រំពឹងថានេះ គឺជាពេលវេលាសម្រាប់អ្នកទាំងនោះ អាចពង្រឹងសមត្ថភាព និងបច្ចេកទេសផងដែរ។
 
វិញ្ញាសាហ្វឹកហាត់ មានចំនួន៣ គឺវិញ្ញាសាដាវកាប់, ដាវតូច និងដាវធំ។ ចំណែកសមាសភាពកីឡាករ កីឡាការិនី មានដូចជា៖
 
វិញ្ញាសាដាវកាប់៖ កីឡាករ ហេង ឬទ្ធី, អ៊ិន សុវណ្ណសេរីពេជ្រ និងកីឡាការិនី ប៉ែន ណារីតា
 
វិញ្ញាសាដាវតូច៖ កីឡាករ រឿន មករា, រស់ រិទ្ធី, ភន ឈាងហ័ន និងកីឡាការិនី ហៃ ស្រីស្រស់
 
វិញ្ញាសាដាវធំ៖ កីឡាករ ថុង តាំងជីង, រ៉ា ណាថាន់, សាវឿន ស័កនុ, រ៉ាវីស រ័ង្គវីលលីក្ស, កីឡាការិនី សម រដ្ឋាដារីម និង ម៉ែន ម៉ូនីកា៕
 

Tag:
 កីឡាគុនដាវ
© រក្សាសិទ្ធិដោយ thmeythmey.com