ជាតិ
អត្ថបទពាណិជ្ជកម្ម
ទទួលបានកញ្ចប់ដំណើរទស្សនកិច្ច ទៅកាន់ចក្រភពអង់គ្លេស សម្រាប់អតិថិជន ដែលធ្វើការជាវលើរថយន្តពីរម៉ូឌែល Land Rover និង Range Rover
22, May 2023 , 10:43 am        
រូបភាព
អតិថិជននឹងទទួលបានអារម្មណ៍រីករាយ និងប្លែកភ្នែកជាមួយទស្សនីយភាព នៃការប្រកួតបាល់ទាត់របស់ក្រុម Manchester United ដោយផ្ទាល់នៅក្នុងកីឡដ្ឋាន​ Old Trafford ដែលជាកីឡដ្ឋានមួយ​ក្នុងចំណោមកីឡដ្ឋានដ៏ល្បីល្បាញ និងធំជាងគេទីពីរ បន្ទាប់ពី Wembley Stadium នៃចក្រភពអង់គ្លេស។
 
ព្រឹត្តិការណ៍ដ៏ធំ ដែលមិនធ្លាប់មានប្រចាំឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ០៨​ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្លាយជាម្ចាស់រថយន្ត Range Rover និង Off-Road Defender ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី​ ៣០ ខែ មិថុនា ឆ្នាំ ២០២៣ អតិថិជនទាំងអស់នឹងទទួលបានកញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដ៏ល្បីឈ្មោះរបស់ចក្រភពអង់គ្លេស រួមមាន ទីក្រុង Bermingham Manchester និងទីក្រុង London។ 
 

កីឡដ្ឋាន​ Old Trafford របស់ក្លឹបបាល់ទាត់ Manchester United នៃទីក្រុង Manchester
 
កាន់តែពិសេសនោះគឺ អតិថិជននឹងទទួលបានភាពកក់ក្តៅ រីករាយ ជាមួយជើងហោះហើរដ៏ប្រណិតនៃក្រុមហ៊ុនលំដាប់របស់ អារ៉ាប់រួម។​ លើសពីនេះ លោកអ្នកនឹងទទួលបានកន្លែងស្នាក់នៅ និងការហូបចុក ដ៏ប្រណិត និងមានផាសុខភាពខ្ពស់។ សូមប្រញាប់រួសរាន់ឡើង!!!​ ចំនួនមានកំណត់
 

រូបខាងក្រៅនៃរោងចក្រ​ផលិតរថយន្ត​​​ Jaguar Land Rover នៃទីក្រុង Bermingham ចក្រភពអង់គ្លេស
 

ដំណើរការផលិតរថយន្ត ​​​ Jaguar Land Rover នៃទីក្រុង Bermingham ចក្រភពអង់គ្លេស
 
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ នឹងពាំនាំអារម្មណ៍របស់លោកអ្នកទៅកាន់រោងចក្រផលិតរថយន្ត​ Land Rover នៃទីក្រុង Bermingham ក្នុងគោលបំណងនាំយកនូវទស្សនីយភាពដ៏អស្ចារ្យ និងមិនងាយបានឃើញ នៃដំណើរការផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប និងទាន់សម័យរបស់​​​ Land Rover ដែលនេះជាបទពិសោធន៍ថ្មីក្នុងការទស្សនារោងចក្រ ដែលផលិតរថយន្តរបស់លោកអ្នកដោយផ្ទាល់។ ​
 
លោកអ្នកក៏អាចធ្វើការបើកបរសាកល្បងរថយន្តជាមួយស្ថានភាពផ្លូវផ្សេងៗគ្នារបស់ Land Rover​ ដោយផ្ទាល់ ជាមួយអ្នកជំនាញ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃរថយន្ត​ ។ 
 

ការបើកបរសាកល្បងលើផ្លូវ ដែលមានឧបសគ្គនៃក្រុមហ៊ុន Land Rover
 

ការបើកបរសាកល្បងនៅក្នុងឧបសគ្គផ្លូវភក់នៃក្រុមហ៊ុន Land Rover
 
មិនតែប៉ុណ្ណោះអតិថិជននឹងទទួលបានអារម្មណ៍រីករាយ និងប្លែកភ្នែកជាមួយទស្សនីយភាព នៃការប្រកួតបាល់ទាត់របស់ក្រុម Manchester United ដោយផ្ទាល់នៅក្នុងកីឡដ្ឋាន​ Old Trafford ដែលជាកីឡដ្ឋានមួយ​ក្នុងចំណោមកីឡដ្ឋានដ៏ល្បីល្បាញ និងធំជាងគេទីពីរ បន្ទាប់ពី Wembley Stadium នៃចក្រភពអង់គ្លេស។ កីឡដ្ឋាន​ Old Trafford ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩១០ ផ្ទុកអ្នកទស្សនាបាន ៧៤,១៤០ នាក់ ដែលស្ថិតនៅក្នុងទីក្រុង Manchester។ 
 
ដោយឡែកអតិថិជន ក៏អាចស្វែងយល់បន្ថែមដោយខ្លួនឯង​ អំពីចក្រភពអង់គ្លេស តាមរយៈទីតាំងល្បីៗដ៏ទៃទៀតរួមមាន សារមន្ទីរជាតិ, Big Ben Clock Tower, Royal Palace,  London Eyes, ក៏ដូចជា Tower Bridge ផងដែរ និងនៅមានកន្លែងជាច្រើនទៀត ដែលត្រៀមស្វាគមន៍វត្តមានរបស់លោកអ្នក។
 

 The London Eyes នៃទីក្រុង​ London 
 

Buckingham Palace នៃទីក្រុង​ London
 

Big Ben Clock Tower នៃទីក្រុង​ London
 
កំពូលរថយន្ត Off-Road Defender ស៊េរីឆ្នាំ 2023 គឺជាស្តេចនៃរថយន្ត Off-Road ត្រូវបានរចនាឡើងសម្រាប់ភាពធន់ និងអានុភាពដ៏អស្ចារ្យ មិនថាការបើកបរក្នុងព្រៃ ផ្លូវខ្សាច់ ឡើងទួល ចុះទួល ឬកាលៈទេសៈបែបណានោះទេ។ 
 
 




រថយន្ត Off-Road Defender មានទំហំធំទូលាយជាងរថយន្តធម្មតា ដោយភ្ជាប់មកជាមួយកៅអី ៣ ជួរ សរុប ៨ កៅអី ដែលអាចផ្ទុកបានមនុស្ស ៨ នាក់ បានយ៉ាងងាយស្រួល ធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរីករាយ និងស្រស់ស្រាយ។ ចំណែក The New Range Rover ជាកំពូលរថយន្ត​ ដែលរួមបញ្ជូលគ្នានូវប្រណិតភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះ ដល់អ្នកបើរបរ និងអ្នករួមដំណើរ ធ្វើឱ្យការធ្វើដំណើរជិតឆ្ងាយកាន់តែមានផាសុកភាព។ 
 




ការផ្តល់ជូននេះមានតែនៅក្រុមហ៊ុន Land Rover Cambodia តែមួយគត់ ដូច្នេះ ដើម្បីកុំឲ្យឱកាសនេះកន្លងផុតទៅ ធ្វើជាម្ចាស់រថយន្ត Range Rover និង Off-Road Defender ឥឡូវនេះ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើល ឬបើកបរសាកល្បងដោយផ្ទាល់នៅអគារតាំងបង្ហាញ Land Rover Cambodia ឬធ្វើការទំនាក់ទំនងតាមរយៈទីប្រឹក្សាផ្នែកលក់តាមរយៈលេខទូរស័ព្ទ៖ 070 999 111 / 085 999 111 (ខ្មែរ), 095 927 373 (English), 017 888 695 (中文)
អាសយដ្ឋាន៖ អគារតាំងលក់រថយន្ត 264A មហាវិថីសហព័ន្ធរុស្សី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕
 
នាំចូល និងចែកចាយផ្តាច់មុខដោយ RMA Cambodia
*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត 
 

© រក្សាសិទ្ធិដោយ thmeythmey.com