ជាតិ
អត្ថបទពាណិជ្ជកម្ម
ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន​ ពីយុទ្ធនាការ “តុក​ តុក” របស់អិលអូអិលស៊ី ផ្តល់​រង្វាន់​សរុបជាទឹកប្រាក់ជាង ១ពាន់ដុល្លារ លើកទឹកចិត្តអ្នកប្រកបរបរបើកតុក​ តុក
22, May 2023 , 2:20 pm        
រូបភាព
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់​បញ្ញើ​ឈាន​មុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា​​​ នឹង​ដាក់ដំណើរការយុទ្ធនាការ​ដ៏ថ្មី​សន្លាង​មួយ​​ដែលហៅថា​ “តុក តុក ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន”។
 
ការដាក់ដំណើរការយុទ្ធនាការនេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៩​ ខែឧសភា ដល់​ថ្ងៃ​​ទី០២ ខែមិថុនា ឆ្នាំ២០២៣​ នៅសាខាចំនួន៣ ក្នុងរាជធានីភ្នំពេញដូចជា សាខា​សែន​សុខ​ សាខាទួលគោក និងសាខាប្រាំពីរមករា​២ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់៥ល្ងាច​​។ ការដាក់ដំណើរការយុទ្ធនាការនេះ​ អនុញ្ញាតឱ្យបងប្អូនអ្នកបើកបរ តុក តុក មាន​ពេលវេលារយៈពេល ៥ថ្ងៃពេញ ដើម្បីអញ្ជើញមកកាន់សាខាមួយក្នុងចំណោមសាខាទាំង៣ ខាងលើ សម្រាប់​បើកគណនី និងទទួលយកនូវ អិលអូលអិលស៊ី KHQR សម្រាប់ដាក់ប្រើប្រាស់ក្នុងការទទួលប្រាក់ពីអតិថិជន មុននឹង​ចូលរួមកម្មវិធី “តុក តុក ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន” ជាផ្លូវការដែលធ្វើឡើងក្នុងរយៈ ៦ខែពេញ។
 
យុទ្ធនាការ​ “តុក តុក ជិះចូលបានលុយ ស្គេនច្រើនឈ្នះច្រើន” នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់បងប្អូន ដែលប្រកបរបរបើកតុក តុក ឱ្យចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនពី អិលអូអិលស៊ី ​ ដោយគ្រាន់តែណែនាំឱ្យអតិថិជនធ្វើប្រតិបត្តិការតាមរយៈ អិលអូអិលស៊ី KHQR រាល់ពេលធ្វើដំណើរ ដើម្បីមានឱកាសចាប់រង្វាន់ប្រចំាខែ ដែលសរុបជាទឹកប្រាក់រហូតដល់ ១ពាន់ដុល្លារមានដូចជា JBL Speaker ចំនួន១រង្វាន់ ហ្គាស ៣០លីត្រចំនួន ៣រង្វាន់ ឆ័ត្រតូចចំនួន ៥រង្វាន់។ កាន់តែអស្ចារ្យនោះគឺ​ បងប្អូនប្រកបរបរបើកតុក​ តុក នឹងមានឱកាសចាប់រង្វាន់ធំចុងក្រោយ ដែលមានដូចជា ទូរសព្ទដៃទំនើបចំនួន ៣រង្វាន់​​ ទឹកប្រាក់១០០ដុល្លារ ចំនួន ២រង្វាន់ JBL Speaker ចំនួន១រង្វាន់ ហ្គាស ៣០លីត្រចំនួន ៣រង្វាន់ ឆ័ត្រតូចចំនួន ៥រង្វាន់។
 
លក្ខខណ្ឌក្នុងការចូលរួម​៖

1.    តម្រូវឱ្យអ្នកបើកបរអញ្ជើញមកកាន់ការិយាល័យ អិលអូអិលស៊ី​ ដើម្បីបើកគណនីសន្សំ និងគណនីឌីជីថលរបស់ អិលអូអិលស៊ី ឱ្យបានរួចរាល់
2.    បន្ទាប់ពីបើកគណនីរួច លោកអ្នកនឹងទទួលបានរង្វាន់ជាទឹកប្រាក់ 2,5$ ភ្លាមៗចូលទៅក្នុងគណនីសន្សំ និងអាវយឺតដ៏ស្រស់ស្អាតចំនួនមួយភ្លាម
3.    បិទស្ទីកគ័រ អិលអូអិលស៊ី និង អិលអូអិលស៊ី KHQR នៅលើ តុក តុក របស់ខ្លួន
4.    សន្សំប្រតិបត្តិការពីអតិថិជនរាល់ពេលធ្វើដំណើរ ជាមួយ អិលអូអិលស៊ី KHQR ឱ្យបានយ៉ាងហ៊ោចណាស់ ២០ ប្រតិបត្តិការក្នុងមួយខែ ដើម្បីមានឱកាសចាប់រង្វាន់ប្រចាំខែ
5.    សន្សំប្រតិបត្តិការពីអតិថិជនធ្វើដំណើរជាមួយ អិលអូអិលស៊ី KHQR ឱ្យបានយ៉ាងហ៊ោចណាស់ ១២០ ប្រតិបត្តិការក្នុងមួយរយៈពេល ៦ខែ ដើម្បីមានឱកាសចាប់រង្វាន់ធំចុងក្រោយ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com