ជាតិ
អាជ្ញាធរ ចាប់បានទាជិត ៣ពាន់ក្បាល នាំចូលខុសច្បាប់ពីវៀតណាម
22, May 2023 , 4:59 pm        
រូបភាព
ទា ២៧២៥ក្បាល ដែលនាំចូលខុសច្បាប់ពីវៀតណាម ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់បាន។ រូបភាព៖ លោក ហ៊ុន សារ៉ាត់
ទា ២៧២៥ក្បាល ដែលនាំចូលខុសច្បាប់ពីវៀតណាម ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់បាន។ រូបភាព៖ លោក ហ៊ុន សារ៉ាត់
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា ស្ទាក់ចាប់បានទាជិត ៣ពាន់ក្បាល ដែលលួចនាំចូលខុសច្បាប់ពីវៀតណាម។ នេះបើយោងតាម លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ នៅថ្ងៃទី ២២ ខែឧសភា។



លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកណ្ដាល បានស្ទាក់ចាប់បានរថយន្តមួយគ្រឿង ម៉ាក HYUNDIA ពណ៌ក្រហម ដែលបានលួចដឹកសត្វទាចំនួន ២៧២៥ក្បាល ចូលពីវៀតណាម តាមច្រករបៀង ស្រុកបុរីជលសារ ខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាត។ 
 


រថយន្ត និងសត្វទាទាំងនោះ ត្រូវបានឃាត់នៅលើផ្លូវជាតិលេខ២ ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រុមការងារជំនាញ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ 
 
 

Tag:
 កសិកម្ម
  ទា
  ផលិតផលខុសច្បាប់
  អគ្គនាយកដ្ឋានសុខភាពសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com