ជាតិ
ផ្សព្វផ្សាយយីហោរបស់លោកអ្នកជាមួយសារព័ត៌មានឌីជីថលថ្មីៗ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ជាកញ្ចប់តម្លៃពិសេស
25, May 2023 , 10:59 am        
រូបភាព
ប្រិយមិត្ដដែលតែងតាមដានសារព័ត៌មានឌីជីថលថ្មីៗ បានដឹងហើយថាព្រឹត្ដិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣ ចំនួនពីរទើបតែបញ្ចប់គឺព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដ និងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ក្នុងនោះដែរ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗជាច្រើននាក់សុទ្ធសឹងតែមានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ បានចុះប្រមូលព័ត៌មានផ្សព្វផ្សាយពីព្រឹត្ដិការណ៍ទាំងពីរនេះបានយ៉ាងរលូន និងមានការគាំទ្រយ៉ាងខ្លាំងក្លាផងដែរ។



ដោយឡែក សម្រាប់ព្រឹត្ដិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះវិញ គឺជាព្រឹត្តិការណ៍ប្រកួតកីឡាសម្រាប់ អត្តពលិកពិការភាពមកពីប្រទេសជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទាំង១០ប្រទេសចូលរួម ដែលរៀបចំឡើងចាប់ពីថ្ងៃទី០៣ ដល់ទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ទន្ទឹមនឹងនេះផងដែរ ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បានត្រៀមខ្លួនជាស្រេចសម្រាប់ការចុះប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយជូនបងប្អូនប្រិយមិត្ដអ្នកអាន។


 
ក្រៅពីផ្តល់ជូនព័ត៌មានយ៉ាងសម្បូរបែបជូនប្រិយមអ្នកអាន សារព័ត៌មានឌីជីថលថ្មីៗ ក៏មានសេវាផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនជម្រើសដូចជា៖ ការតាំងបង្ហាញផ្ទាំងពាណិជ្ជកម្មលើគេហទំព័រថ្មីៗ, ទំព័រហ្វេសប៊ុក(Thmey Thmey), ផ្ទាំងពាណិជ្ជកម្មលើអត្ថបទ(Thumbnail Facebook), បង្ហាញឡូហ្គូ(Logo)នៅក្នុងវីដេអូ ឬ ផ្ទាំងពាណិជ្ជកម្មលើវីដេអូ, ដាក់បង្ហាញវីដេអូ TVC នៅក្នុងវីដេអូរបស់ថ្មីៗ, Mention ឈ្មោះក្រុមហ៊ុន(Link)ខាងក្រោមចំណងជើងព័ត៌មានរូប។ 
 
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ៖
លេខទូរសព្ទ៖ (+855) 12 900 132/ 86 654 846/ 96 981 11 85
នេះគឺជារូបភាពមួយចំនួនដែលសារព័ត៌មានថ្មីៗ ផ្តិតយក និងផ្សព្វផ្សាយ
 
















© រក្សាសិទ្ធិដោយ thmeythmey.com