ជាតិ
ក្រសួងអប់រំប្តូរការបណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្រ+១ ទៅជាបរិញ្ញាបត្រ+២ សម្រាប់គរុនិស្សិត
26, May 2023 , 5:49 pm        
រូបភាព
រូបភាពតំណាង សេចក្តីប្រកាសនេះ ចេញដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា  រូបភាព៖  សារព័ត៌មានថ្មីៗ front
រូបភាពតំណាង សេចក្តីប្រកាសនេះ ចេញដោយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រូបភាព៖ សារព័ត៌មានថ្មីៗ front
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ស្នើឱ្យប្រធានមន្ទីរកែសម្រួលបញ្ជីប៉ុស្តិ៍វិទ្យាល័យ សម្រាប់ការប្រឡងជ្រើសរើសគរុនិស្សិតកម្រិតឧត្តម នាឆ្នាំ២០២៣វិញ និងជូនដំណឹងគ្រប់វិទ្យាល័យពាក់ព័ន្ធ អំពីការកែសម្រួលនេះ ដោយប្តូរពីការបណ្តុះបណ្តាលតាមរូបមន្តបរិញ្ញាបត្រ +១  ទៅជាបរិញ្ញាបត្រ + ២ ទាំងអស់ ទាំងផ្នែកចំណេះដឹងទូទៅ និងផ្នែកអប់រំបច្ចេកទេស។ ក្នុងនោះបញ្ជីប៉ុស្តិ៍សម្រួលថ្មី ត្រូវបញ្ជូនទៅក្រសួងអប់រំវិញ យ៉ាងយូរថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

 
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ឧសភា ការកែសម្រួលនេះ គឺដើម្បីលើកកម្ពស់គុណភាពគ្រូបង្រៀនកម្រិតឧត្តម ( គ្រូបង្រៀនវិទ្យាល័យ) ដោយសម្រេចឱ្យអនុវត្តន៍នូវកម្មវិធីបណ្តុះបណ្តាលគរុនិស្សិតកម្រិតឧត្តម នៅវិទ្យាស្ថានជាតិអប់រំ តាមរូបមន្តបរិញ្ញាបត្រ+២ ទាំងស្រុង ចាប់ពីឆ្នាំ ២០២៣ ,២០២៤ តទៅ។   
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com