ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក ម៉ៅ វុត្ថា យកការសរសេរជាវិធីបន្ថយភាពតានតឹង​ និងជួយសង្គមដោយប្រ​យោ​ល​
28, May 2023 , 6:59 pm        
រូបភាព
លោក ម៉ៅ វុត្ថា ​ម្ចាស់យីហោផ្ទះត្រីសាល់ម៉ុន
លោក ម៉ៅ វុត្ថា ​ម្ចាស់យីហោផ្ទះត្រីសាល់ម៉ុន
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ​លោក ម៉ៅ វុត្ថា ដែលជាភោជនីយដ្ឋាន​យីហោផ្ទះត្រី សាល់ ម៉ុន បានប្រើប្រាស់ការស្រឡាញ់ ចូលចិត្តការសរសេររបស់ខ្លួន ជាមធ្យោបាយបន្ថយភាពតានតឹងនានា ដែល​ខ្លួនជួបប្រទះនៅក្នុងជីវិតរស់នៅ និងក្នុងអាជីវកម្ម។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ម្ចាស់យីហោផ្ទះត្រី សាល់ ម៉ុន បញ្ជាក់ថា ការសរសេរចែករំលែកពីចំណេះដឹង និងការយល់ឃើញរបស់ខ្លួន ជុំវិញបញ្ហា ឬរឿងរ៉ាវដែលកើតឡើងក្នុងសង្គមមិនត្រឹមតែបានធ្វើឱ្យលោកមានសមាធិចិត្តនោះទេ តែវាជារួមចំណែកជួយសង្គមដោយប្រយោល តាមរយៈសំណេររបស់ខ្លួនទៀតផង។ លោក ម៉ៅ វិត្ថា បញ្ជាក់ដូច្នេះ៖ «សម្រាប់ខ្ញុំ វាជាគុណប្រយោជន៍ សម្រាប់ខ្លួនខ្ញុំវិញទេ។ ព្រោះបើឱ្យខ្ញុំអង្កុយតែរកស៊ី ហើយមិនបានសរសេរសោះ នោះខ្ញុំអាចនឹងឆ្កួតក៏ថាបាន។ ដូច្នេះហើយ ខ្ញុំត្រូវតែផ្លាស់ប្តូរអាម្មណ៍ ពីរបៀបធ្វើការងារទាំងនេះ។ មួយទៀតអាចនិយាយបានថា វាជាចែករំលែក នូវចំណេះដឹង បទពិសោធន៍ ហើយជាសំណេរទូទៅ ងាយយល់ តាមបែបភាសាសន្ទនាទូទៅ ដោយមិនមែនផ្លូវការខ្លាំងពេកនោះដែរ»។

 
សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌​​មានថ្មីៗ និងលោក ម៉ៅ វុត្ថា ម្ចាស់យីហោផ្ទះត្រីសាល់ម៉ុន ដូចតទៅ៖

 
 
 

Tag:
 អាជីវកម្ម
  ម៉ៅ វុត្ថា
  ចំណីអាហារ
 
© រក្សាសិទ្ធិដោយ thmeythmey.com