COVID-19
ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ក្រើនរម្លឹកពលរដ្ឋឱ្យការពារការចម្លងវីរុសកូវីដ-១៩ ប្រភេទ Omicron XBB.1.5
28, May 2023 , 4:09 pm        
រូបភាព
Front លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបភាពពីក្រសួងសុខាភិបាល
Front លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបភាពពីក្រសួងសុខាភិបាល
(ជាតិ,សង្គម,កូវីដ-១៩) 
ដោយ៖ ផាត ដាណេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រើនរម្លឹកពលរដ្ឋឱ្យបន្តការពារសុខភាព ជៀសវាងការចម្លងវីរុសកូវីដ-១៩ ប្រភេទ Omicron XBB.1.5។ ក្រសួងបានចេញសេចក្ដីក្រើនរម្លឹកនេះ នៅថ្ងៃទី២៨ ខែឧសភា ក្រោយមន្ទីរពេទ្យ Siriraj Piyamaharajkarun របស់ថៃ ប្រកាសអស់គ្រែសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែឧសភា។
«ខ្ញុំសូមក្រើនរម្លឹកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្ដាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ»។ នេះជាការក្រើនរម្លឹករបស់លោកស្រី ឱ វណ្ណឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ ក្រសួងក៏រម្លឹកពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នខ្លួន និងថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ជៀសវាងការចម្លងវីរុសកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវ និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែង៕
 

Tag:
 ក្រសួងសុខាភិបាល
 វីរុស Omicron XBB.1.5
© រក្សាសិទ្ធិដោយ thmeythmey.com