ជាតិ
សុវត្តិភាព ចរាចរណ៍
ស្លាប់និងរបួស៥៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសៀមរាប រយៈពេល៦ខែចុងក្រោយ
28, May 2023 , 5:59 pm        
រូបភាព
 ហឿន សុភ័ក្រ្ត
 
សៀមរាប៖ មនុស្ស៥៩នាក់ បានស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប រយៈពេល៦ខែចុងក្រោយនេះ ដែលគិតចាប់ពីថ្ងៃខែវិច្ឆិកា ឆ្នាំ២០២២​ ដល់ ខែឧសភាឆ្នាំ២០២៣។  ចំនួននេះ ថយចុះ៦៧លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

 
គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងក្រុងសៀមរាបនាពេលកន្លងមក។ រូបភាព៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ 

របាយការណ៍របស់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហាញថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែនេះ បានកើតឡើងចំនួន៣៣លើក ដោយបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ ស្រី៥នាក់ និងរបួស ៣៣នាក់ ធ្ងន់ចំនួន២១នាក់ និងរបួសស្រាលចំនួន ១២នាក់។
 
តាមរបាយការណ៍ដដែល មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន រថយន្តបើកបរល្មើសល្បឿន មិនប្រកាន់ស្តាំចំនួន និងបត់ខ្វះការប្រុងប្រយ័ត្នចំនួន៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com