ជាតិ
ជំនួបអ្នកអាន និងអ្នកនិពន្ធ នឹងលើកកម្ពស់ការអាននៅកម្ពុជា តាមរយៈពិព័រណ៍សៀវភៅសៀមរាប
30, May 2023 , 8:59 am        
រូបភាព
ពិព័រណ៍សៀវភៅខ្នាតតូច នៅក្រុងសៀមរាប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
ពិព័រណ៍សៀវភៅខ្នាតតូច នៅក្រុងសៀមរាប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។
សៀមរាប៖ ជំនួបរវាងអ្នកនិពន្ធ និងអ្នកអាន ព្រមទាំងលើកកម្ពស់ការអានសៀវភៅនៅកម្ពុជា តាមរយៈពិព័រណ៍សៀមភៅខ្នាតតូច លើកទី២ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ពិព័រណ៍សៀវភៅនេះ ត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលខេមរសិក្សា ដែលមានរយៈពេលពីថ្ងៃ គឺថ្ងៃទី២៧ និង២៩ឧសភា ក្នុងបរិវេណវត្តដំណាក់។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ 



ស្តង់លក់សៀវភៅជាង៤០ស្តង់ និងសៀវភៅរាប់ពាន់ក្បាល ក្រោមឈ្មោះអ្នកនិពន្ធ និងប្រភេទទីទៃពីគ្នា បានតម្រៀបត្រៀបត្រា យ៉ាងមានសោភណ្ឌភាព នៅលើបន្ទះក្ដារនាទីតាំងនីមួយៗ។ ខ្លះជាសៀវភៅប្រលោមលោក រឿងកុមារ ប្រវត្ថិសាស្ត្រ ឯកសារស្រាវជ្រាវ ជាច្រើនចំណងជើង ទាំងខេមរភាសា និងអង់គ្លេស បានបង្ហាញវត្តមាននៅក្នុងពិព័រណ៍សៀវភៅខ្នាតតូចលើកទី២។
 
រយៈពេល២ថ្ងៃ នៃការពិព័រណ៍នេះ អ្នកចូលរួមភាគច្រើនជាយុវជន បានចូលរួមច្រើនកុះករ​ មករកទិញសៀវភៅ តាមចំណង់ចំណូលចិត្តរបស់ពួកគេ។ កញ្ញា ឆេង ម៉េងអ៊ី ជាយុវតីមួយរូបក្នុងចំណោមយុវតីដទៃទៀត ដែលចូលរួមក្នុងពិព័រណ៍នោះ។ យុវជនរូបនេះថា ពិព័រណ៍នេះបានជំរុញចិត្តកញ្ញាឱ្យមកកាន់កម្មវិធីនេះ ដើម្បីស្វែងរកសៀវភៅដែលខ្លួនចង់អាន ជាពិសេសគឺសៀវភៅបែបប្រលោមលោក។
 
មិនត្រឹមតែយុវជនទេ ដែលមកកាន់ពិព័រណ៍នេះ ពោលក៏មានកុមារតូចៗផងដែរ ដែលមកចូលរួម ជាមួយអាណាព្យាបាលរបស់ពួកគេ។ ដឹកដៃកូនប្រុសស្រី២នាក់មកជាមួយផងនោះ អ្នកស្រី ស ស្រីមុំ ថាខ្លួននាំកូនៗមកទីនេះ ដើម្បីបណ្ដុះទម្លាប់ការអានសៀវភៅពួកគេ។ 
 
គួរជម្រាបផងដែរថា ពិព័រណ៍សៀវភៅខ្នាតតូច ដែលរៀបចំដោយមជ្ឈមណ្ឌលខេមរសិក្សានេះ ជាឆ្នាំទី២ហើយ ៕
 

Tag:
 ThmeyThmey
  កម្មវិធីអំណាន
  ពិព័រណ៍សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com