ជាតិ
អត្ថបទពាណិជ្ជកម្ម
វត្តមានរថយន្តអគ្គិសនី MG4 បានលេចរូបរាងឡើងក្នុងកម្មវិធី MG EV Night 
×![]()
ភ្នំពេញថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ2023, ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវវត្តមានរថយន្តអគ្គិសនីសុទ្ធ100%ក្នុងកម្មវិធីរាត្រី MG EV Night នោះគឺរថយន្ត MG4 ដែលមាន២ជម្រើស សម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តិសមនឹងតម្រូវការប្រើប្រាស់ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ៏ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមជាមួយចំណាប់អារម្មណ៏ដំបូងនៃរូបរាងយ៉ាងទាក់ទាញនិងប្រណិតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មីនៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូននូវដំណើរការបើកបរយ៉ាងរលូនល្អ និងមានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។
MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេក្នុងប្រទេសកម្ពុជា ដែលកំពុងពេញនិយម និងវាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន៩ ពីអ្នកជំនាញខាងផ្នែករថយន្តរបស់ចក្រភពអង់គ្លេសដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរគឺមានភាពរលូន និងមានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាព និងការគ្រប់គ្រងប្រកបដោយស្តង់ដារ និងជាពិសេសគឺជារថយន្តអគ្គិសនី ដែលមានតម្លៃល្អបំផុតនាពេលបច្ចុប្បន្ននេះ។ MG4 ពិតជារថយន្តដែលមានការបើកបរបែបសប្បាយៗ និងជារថយន្តអគ្គិសនីប្រភេទ hatchback ដែលមានរូបរាងដ៏ទាក់ទាញ ព្រមទាំងមានតម្លៃយ៉ាងពិសេសចាប់ពី 36,999$ តែប៉ុណ្ណោះនិងមានការធានារយៈពេល ៥ ឆ្នាំ ឬ 150,000Km ទៀតផង។

បើនិយាយពីដំណើរការបើកបរ និងការសាកថាមពលវិញ, រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើសពីរគឺទំហំអាគុយ 51kWh និង 64kWh ដែលបង្កើតកម្លាំងបាន 170hp និង 203hp ជាមួយនឹងកម្លាំងរមួល 250Nm។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង 7kW ថ្មអាចបញ្ចូលបានចាប់ពី 10% ទៅ 100% ក្នុងរយៈពេល ៧.៥ម៉ោង។ ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង 150kW អាចសាកបានពី 10% ទៅ 80% ក្នុងរយៈពេល ៣៥នាទី ឬ ៣៩នាទី។ MG ក៏បានបង្ហាញថាប្រភេទអាគុយ51kWh អាចបើកបរបានចម្ងាយដល់ទៅ 350Km និង 452km សម្រាប់ប្រភេទអាគុយ 64kWh។
លោកអ្នកអាចទទួលបានបទពិសោធន៏ថ្មីជាមួយការបើកបរបានរហូតដល់ចម្ងាយ 452Km របស់រថយន្ត MG4 ដែលបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗដូចជា៖
- Automatic LED headlights and rear lights
- MG Modular Scalable Platform (MSP)
- MG Pilot Driver Safety Technology ~
- Reverse Camera
- Rear/Roof Spoiler
- 17" alloy wheels with two-tone aero covers
- 10.5W Wired USB C/A
- Fabric Seat
- 4 Speaker Audio
- 3 Regenerative Braking Modes (1,2,3)
- Auto Hold & Electric Parking Brake
- Adaptive Cruise Control
- 7" Instrument Cluster
- 3 Driving Modes (Eco, Normal, Snow, Sport and Custom)
នៅក្នុងព្រឹត្តិការណ៏នេះដែរ លោក អ៊ុំ គឹម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “កម្មវិធីរាត្រី MG EV Night នេះនឹងបង្ហាញឱ្យមនុស្សជាច្រើនបានស្គាល់ និងមើលឃើញផ្ទាល់ពីរថយន្តអគ្គិសនីជំនាន់ថ្មីគឺ MG4 ដែលមានការរចនាបែបថ្មីជាបែបអនាគត និងភាពស័ក្តិសមសម្រាប់អ្នកដែលចង់បង្កើនភាពទាន់សម័យនៃlifestyleរបស់ពួកគេឱ្យទាន់សម័យកាស ហើយយើងខ្ញុំជឿជាក់ថារថយន្តអគ្គិសនី MG4 ស៊េរីថ្មីនេះនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អតិថិជន ដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវនៃការសម្រេចចិត្តជ្រើសរើសរថយន្តអគ្គិសនី ដែលមានមជ្ឈមណ្ឌលសេវាកម្មស្តង់ដារក្នុងការថែទាំ និងមើលថែរក្សាអតិថិជនរបស់យើងកំឡុងពេលប្រើប្រាស់រថយន្តអគ្គិសនី៕
(អត្ថបទពាណិជ្ជកម្ម)









© រក្សាសិទ្ធិដោយ thmeythmey.com