ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឆ្លងកាត់បទពិសោធន៍នយោបាយ៥ឆ្នាំ លោក ពេជ្រ ស្រស់ ជឿថា ម្ចាស់ឆ្នោតនឹងផ្ដល់ឱកាសឱ្យខ្លួន
31, May 2023 , 9:29 am        
រូបភាព
គណបក្សយុវជនកម្ពុជា នឹងត្រូវប្រកួតប្រជែងនយោបាយ ជាមួយគណបក្សចំនួន១៧ទៀត ដើម្បីជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ។ លោក ពេជ្រ ស្រស់ ជឿជាក់ថា គណបក្សលោក នឹងទទួលបានសំឡេងគាំទ្រច្រើនពីម្ចាស់ឆ្នោត។



ជាលើកទី២ហើយ ដែលគណបក្សយុវជនកម្ពុជា ចូលរួមប្រកួតប្រជែងនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក្រោយពីបង្កើតឡើង កាលពីឆ្នាំ២០១៧មក។ ឆ្លងកាត់បទពិសោធន៍នយោបាយ៥ឆ្នាំមកនេះ លោក ពេជ្រ ស្រស់ ហាក់ដូចជាមានទំនុកចិត្តលើគណបក្សខ្លួនឯងច្រើនជាងមុន ក្រោយស្គាល់កាន់តែច្បាស់ពីស្ថានភាពនយោបាយនៅក​ម្ពុជា។
 
ប្រធានគណបក្សនយោបាយវ័យ៤០ឆ្នាំរូបនេះ បានស្ទាបស្ទង់ឃើញថា សន្ទុះនៃការគាំទ្របក្សខ្លួន មានកាន់តែច្រើនជាងអាណត្តិដំបូង ដែលខ្លួនបានចូលប្រឡូកក្នុងនយោបាយ។ ហេតុដូច្នេះហើយ​ ទើបលោក សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ទូទាំងប្រទេស ដើម្បីដណ្ដើមកៅអីរដ្ឋសភា ដែលមាន១២៥អាសនៈ តែម្ដង។
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖


សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 នយោបាយ
  ពេជ្រ ស្រស់
© រក្សាសិទ្ធិដោយ thmeythmey.com