ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
លោក ម៉ក់ រ៉េមីស្សា អ្នកថតរូបឆ្នើមដំបូងរបស់កម្ពុជា ទទួលបានមេដាយឥស្សរិយយស ពីបារាំង
31, May 2023 , 5:29 pm        
រូបភាព
ភ្នំពេញ៖ លោក ម៉ក់ រ៉េមីស្សា ជាអ្នកថតអាជីពដ៏ល្បីល្បាញដំបូងរបស់កម្ពុជា ដែលបានទទួលមេដាយឥស្សរិយយស ក្នុងអាជីពថតរូបសារព័ត៌មាន និងរូបថតសិល្បៈឆ្នើម ពីក្រសួងវប្បធម៌ប្រទេសបារាំង។ ក្នុងពិធីបំពាក់មេដាយ ដែលមានលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាជាតំណាង នៅថ្ងៃទី៣០ ខែឧសភា លោក រ៉េមីស្សា លើកឡើងថា វាជាមោទកភាពមួយសម្រាប់លោក ដែលស្នាដៃត្រូវបានទទួលស្គាល់ជាអន្តរជាតិ ពិសេសពីប្រទេសល្បីល្បាញផ្នែកវប្បធម៌។ «ខ្ញុំរំភើបចិត្ត ព្រោះថាប្រទេសយើងតូច ហើយនៅពេលយើងបានទទួលមេដាយគឺមិនថាតែសម្រាប់ប្រទេសបារាំងទេ តែប្រជាជនទូទាំងពិភពលោកគេគិតថា អូហ៍! ប្រទេសយើងតូចតែយើងមានសិល្បៈករឆ្នើមដែរ»។ នេះជាការលើកឡើងរបស់លោក ម៉ក់ រ៉េមីស្សា។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្រាប់រវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក ម៉ក់ រ៉េមីស្សា អ្នកថតអាជីពដ៏ល្បីល្បាញរបស់កម្ពុជា ខាងក្រោមដូចតទៅ៖
 




Tag:
 ម៉ក់ រ៉េមីស្សា
© រក្សាសិទ្ធិដោយ thmeythmey.com