ជាតិ
ប្ដេជ្ញាមិនលក់សាច់សត្វព្រៃ! ម្ចាស់ភោជនីយដ្ឋានពីរ សុំឱ្យកន្លែងដទៃឈប់លក់ដែរ
03, Jun 2023 , 7:00 pm        
រូបភាព
លោក ខាន់ វ៉ានឆាយ និង លោក លោក ឌុក ដេត ម្ចាស់ហាងពីរក្នុងចំណោម១០ ដែលប្ដេជ្ញាមិនលក់សាច់សត្វព្រៃ។
លោក ខាន់ វ៉ានឆាយ និង លោក លោក ឌុក ដេត ម្ចាស់ហាងពីរក្នុងចំណោម១០ ដែលប្ដេជ្ញាមិនលក់សាច់សត្វព្រៃ។
សៀមរាប៖ ហាងសួនមេអំបៅ (butterflies garden restaurant) និងហាងផ្ទះខ្មែរព្រះដាក់ ជាហាងពីរក្នុងចំណោមភោជនីយដ្ឋានចំនួន១០នៅក្រុងសៀមរាប បានប្រកាសមិនលក់ម្ហូបធ្វើពីសត្វព្រៃ ដើម្បីចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យ និងការការពារធនធានសត្វព្រៃកម្ពុជា។ មិនត្រឹមតែប្ដេជ្ញាមិនលក់ដូរសាច់សត្វព្រៃ ម្ចាស់ហាងទាំង២ខាងលើនេះ ក៏ចង់ឃើញអាជីវករ និងម្ចាស់ហាងឯទៀត ចូលរួមមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃផងដែរ។


 
តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ 

គួរជម្រាបផងដែរថា យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ នៅខេត្តសៀមរាប ត្រូវបានរៀបចំ ឡើងនៅថ្ងៃទី២ មិថុនា។ ក្នុងសន្និសីទសារព័ត៌មានមុនយុទ្ធនាការជាផ្លូវការ លោក នេត្រ ភក្រ្តា បានសង្កត់ធ្ងន់​ពី​​មហន្តរាយនៃអន្ទាក់ ដែលលោកហៅថា ជាឃាតករលាក់មុខ​ដែលបានសម្លាប់សត្វព្រៃ​រៀងរាល់ថ្ងៃដោយស្ងៀមស្ងាត់បំផុត។ ក្នុងឆ្នាំ ២០២១-២០២២ មានអន្ទាក់ប្រមាណជាង ១០ម៉ឺនអន្ទាក់​ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ហើយសត្វជាច្រើនត្រូវបានដោះលែង និងខ្លះរងរបួស៕
 

Tag:
 ThmeyThmey
  យុទ្ធនាការអន្ទាក់សូន្យ
  សៀមរាប
  butterflies garden restaurant សួនមេអំបៅ
© រក្សាសិទ្ធិដោយ thmeythmey.com