កីឡាជាតិ
ជាតិ
បាល់បោះរទេះនារីកម្ពុជា ចាញ់ថៃជំនួបបើកឆាកវគ្គជម្រុះ វិញ្ញាសា៥ទល់៥
04, Jun 2023 , 3:56 pm        
រូបភាព
ក្រុមកីឡាបាល់បោះរទេះនារីកម្ពុជា វិញ្ញាសា៥ទល់៥ ចាញ់ថៃក្នុងលទ្ធផល ៤៩-៣២ ក្នុងការប្រកួតបើកឆាកវគ្គជម្រុះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅល្ងាចថ្ងៃទី៤ ខែមិថុនា សាលដំរី បរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។

 
ក្រុមកីឡាបាល់បោះរទេះនារី មាន៤ប្រទេសចូលរួម ដូចជា ម្ចាស់ផ្ទះកម្ពុជា ឡាវ ថៃ និងហ្វីលីពីន។ ក្រោយចាញ់ថៃនៅជំនួបដំបូង កម្ពុជាត្រូវបន្តទៅជួបឡាវ និងចុងក្រោយប៉ះហ្វីលីពីន។ 
 
ចំណោមក្រុមទាំង៤ ក្រុមណាបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២ បន្តទៅដណ្តើមមេដាយមាស ស្របពេលក្រុមលេខ៣និងលេខ៤ ត្រូវដណ្តើមមេដាយសំរឹទ្ធ។ វគ្គដណ្តើមមេដាយ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ចាប់ពីម៉ោង៩ព្រឹកតទៅ៕

Tag:
 (ប៉ារ៉ាហ្គេមលើកទី១២
  បាល់បោះរទេះ)
© រក្សាសិទ្ធិដោយ thmeythmey.com