កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ធ្វើដំណើរពីខេត្តកំពង់ស្ពឺ លោក ហាយ ប៊ុនធឿន មានមោទកភាពចំពោះកូនប្រុសដែលសម្រេចបានមេដាយសំរឹទ្ធ
04, Jun 2023 , 5:17 pm        
រូបភាព
កីឡាករប៉ារ៉ាយូដូកម្ពុជា ជ័យ វីរៈ សម្រេចបានមេដាយសំរឹទ្ធផ្ទួន ជាមួយកីឡាករហ្វីលីពីន លើផ្នែកបុរស J1 ទម្ងន់ក្រោម ៦០គីឡូក្រាម ។ លោក ហាយ ប៊ុនធឿន មានមោទកភាពចំពោះកីឡាករ ជ័យ វីរៈ ដែលជាកូនប្រុសច្បងខ្លួន ក្នុងការសម្រេចបានលទ្ធផលបែបនេះ។





លោក ហាយ ប៊ុនធឿន និងភរិយា បានធ្វើដំណើរពីខេត្តកំពង់ស្ពឺ ដើម្បីមកលើកទឹកចិត្តដល់កីឡាករ ជ័យ វីរៈ ។ ដ្បិត វីរៈ សម្រេចបានត្រឹមមេដាយសំរឹទ្ធក្តី តែលោក ប៊ុនធឿន នៅតែមានក្តីរំភើបចំពោះលទ្ធផលរបស់កូនប្រុសច្បងខ្លួន សម្រេចបានពេលនេះ។ «ខ្ញុំមានចិត្តរំភើបខ្លាំងណាស់ ដែលកូនមានឱកាសមកប្រកួតប៉ារ៉ាហ្គេមលើកទី១ នៅកម្ពុជា ។ ហើយនេះជាលើកដំបូង ដែលខ្ញុំមានអារម្មណ៍រីករាយ ដែលខ្មែរយើងធ្វើបានប៉ុណ្ណេះ ហើយការហ្វឹកហាត់របស់យើង ក៏នៅមានកម្រិត ហើយបានប៉ុណ្ណោះ ក៏ខ្ញុំរីករាយដែរ»។ នេះបើតាមលោក ប៊ុន ធឿន។
 
ជ័យ វីរៈ មានវ័យ ១៦ឆ្នាំ ទទួលបានមេដាយសំរិទ្ធស្ទួនជាមួយកីឡាករហ្វីលីពីន Belarmino Christian Philif Arca នាថ្ងៃទី ៤ ខែមិថុនា នៅសហភាពសហព័ន្ធយុវជនកម្ពុជា។ ចំណែកកីឡាករ Junaedi Junaedi របស់ឥណ្ឌូណេស៊ី ទទួលបានមេដាយមាស និងកីឡាករ Kongsuk Vitoon របស់ថៃ ទទួលបានមេដាយប្រាក់៕

Tag:
 ប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com