កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សាន រតនៈ ចំពោះឪពុកជាអត្តពលិក​! ស្រែកគាំទ្រពេល​ប្រកួត បន្តលើកទឹកចិត្តពេលបរាជ័យ​
04, Jun 2023 , 7:01 pm        
រូបភាព
«ប៉ាស៊ូៗ! ប៉ាស៊ូៗ!»។ សម្រែក​គាំទ្រ​លើក​ទឹក​ចិត្ត​របស់​កុមារា សាន រតនៈ ចំពោះ​លោកឪពុក យី សុខសាន្ត ដែល​បាន​ប្រកួត​លើ​វិញ្ញាសា​រត់ចម្ងាយ​៥០០០ម៉ែត្រ T46 នៃព្រឹត្តិការណ៍កីឡាអាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២​នៅពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ។

ក្នុងឃ្លីបវីដេអូដែល​សារព័ត៌មានថ្មីៗបាន​ថត កុមាររតនៈ ស្រែកផង និងទឹកភ្នែក​រលីងរលោងផង នៅពេលទស្សនា​ឪពុករបស់ខ្លួន ប្រកួត​ប្រជែងយកមេដាយ។


អត្តពលិក​ប៉ារ៉ាអត្តពលកម្ម យី សុខសាន្ត មិន​បាន​ចូលក្នុងតំបន់មេដាយឡើយ ដោយមេដាយមាស​បាន​ទៅលើកីឡាករម៉ាឡេស៊ី, ប្រាក់​បានលើកីឡាករហ្វីលីពីន និង​សំរឹទ្ធបាន​លើកីឡាករវៀតណាម។ ក្រោយលទ្ធផលមិនបានដូចការរំពឹងទុក រតនៈ នៅតែបន្តទៅលើទឹកចិត្តឪពុក​របស់ខ្លួន៕




 

© រក្សាសិទ្ធិដោយ thmeythmey.com