កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ទឹកចិត្តជីដូនចំពោះចៅស្រី! ស្រែកផ្ដល់កម្លាំង និងលើកដៃសំពះបន់ស្រន់ ឱ្យចៅទទួលជ័យជម្នះ
05, Jun 2023 , 2:48 pm        
រូបភាព
មានវ័យ៦០ឆ្នាំ លោកស្រី ទូច ណារី បានធ្វើដំណើរស្កាត់ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីមកលើកទឹកចិត្តចៅស្រី ឌួង បញ្ញា ដែលបានចូលរួមប្រកួតតំណាងឱ្យកម្ពុជា លើប្រភេទកីឡាប៉ារ៉ាយូដូ នៅទីលានវាយសីភ្នំពេញ នៃអាគារសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វា។

អារម្មណ៍រំភើប និងក្ដុកក្ដួល កើតមានជំនួសចៅស្រី ដែលកំពុងយកចិត្តទុកដាក់ប្រកួតនៅក្នុងទីលាន។ ស្ត្រីវ័យ៦០ឆ្នាំម្នាក់ មិនបានឈរនៅស្ងៀមឡើយ។ ស្រ្តីចំណាស់រូបនេះ ប្រឹងស្រែកផ្ដល់កម្លាំងចិត្តផង សំពះបន់ស្រន់ អមជាមួយអារម្មណ៍ភ័យអរ និងមោទកភាព ចំពោះចៅស្រីផង។


សូមទស្សនាវីដេអូ៖

Tag:
 យូដូ
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com